កិច្ចពិភាក្សាទីក្រុងមូស្គូអំពីការត្រួតពិនិត្យកិច្ចអន្តរាគមន៍ យោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសវ៉េណេហ្ស៊ុយអេឡា

0
30

អន្តរជាតិ៖ នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា រុស្ស៊ីចង់ឱ្យមានសន្តិភាពនៅក្នុងប្រទេសវ៉េណេហ្ស៊ុយអេឡា និងគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកិច្ចពិភាក្សារវាងរដ្ឋាភិបាល និងគណបក្សប្រឆាំង ក្នុងគ្រាដែលមានវិបត្តិនយោបាយនៅក្នុងប្រទេសនៅតំបន់អាមេរិកឡាទីនមួយនេះ ពីព្រោះនេះជាមធ្យោបាយតែមួយគត់ដើម្បីរក្សាស្ថិរភាពស្ថានភាពនេះ។

លោក Medvedev បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Trud របស់ប៊ុលហ្គារីថា «រុស្ស៊ីប្រឆាំងរាល់ការជ្រៀតជ្រែកទៅក្នុងកិច្ចការផ្ទៃក្នុងរបស់បណ្តាប្រទេសផ្សេងទៀត។ នៅក្នុងប្រទេស វ៉េណេហ្ស៊ុយអេឡា យើងគាំទ្រកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញឱ្យមានកិច្ចពិភាក្សារវាងរដ្ឋាភិបាល និងគណបក្សប្រឆាំង។ យើងបន្តធ្វើដូច្នេះនៅពេលនេះ … ជាលទ្ធផល គឺរុស្ស៊ីចង់ទទួលបានសន្តិភាពនៅក្នុងប្រទេសវ៉េណេហ្ស៊ុយអេឡា ហើយវាអាចសម្រេចបានតាមរយៈកិច្ចសន្ទនាគ្នាប្រកបដោយការគោរពគ្នានៅក្នុងកម្រិតថ្នាក់ជាតិផ្ទៃក្នុង»។

នាយករដ្ឋមន្ត្រីរូបនេះបាននិយាយបន្ថែមថា អស់អ្នកដែលយកចិត្តទុកដាក់អំពីអនាគតប្រកបដោយសន្តិភាពរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា គួរតែខិតខំប្រឹងប្រែងជំរុញឱ្យមានកិច្ចចរចានេះ ដោយលោកបានរិះគន់ទីក្រុងវ៉ាស៊ីនតោនដែលបានគាំទ្រលោក Juan Guaido ប្រធានាធិបតីបណ្តោះអាសន្នស្វ័យប្រកាសរបស់វ៉េណេស៊ុយអេឡា ដែលធ្វើឱ្យមានការប៉ះពាល់ដល់កិច្ចសន្ទនាជាសកល ស្តីពីស្ថានភាពជុំវិញប្រទេសវ៉េណេហ្ស៊ុយអេឡា៕

Facebook Comments
Loading...