ក្រុម Futsal កណ្ដុរ ស ប្ដេជ្ញាលេងឲ្យអស់ពីសមត្ថភាពដើម្បីការពារពានជើងឯក

0
51

ភ្នំពេញ: ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដែលគេប្រសិទ្ធិនាមថា អធិរាជវាលស្មៅ GanzbergCup 2019”រដូវកាលទី៤ នឹងចាប់ផ្ដើមនៅថ្ងៃទី១៦មគនានេះហើយ ។

ជាមួយនឹងការចាប់ផ្ដើមរដូវកាលថ្មីនេះក្រុមកណ្ដុរ ស ដែលជាក្រុមគ្រងតំណែងជាើងឯករដូវកាលទី៣ឆ្នាំ២០១៨នោះបានប្រកាសប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាពដើម្បីរក្សាតំណែងនេះ ។ទោះបីមានមហិច្ឆតារគ្រងតំណែងជើងឯកម្ដងទៀក៏ពិតមែនក៏មន្ត្រីគ្រប់គ្រងក្រុមខ្លាំងមួនេះមិនហ៊ានអះអាងពីលទ្ធផលមុនពេលប្រកួតឡើយ ។

លោកស៊ីថូ ណាថាន់ដែលជាប្រធានផ្នែកក្រុមហ៊ុនបណ្ដាញផ្សព្វផ្សាយកម្ពុជាCBSដែលគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍ចំនួន៣គឺCNC-CTN និង MYTV នោះបានបញ្ជាក់នៅក្នុងសន្និសីទកាសែតព្រឹកថ្ងៃទី៨មីនាថាការប្រកួតឆ្នាំនេះកាន់តែអស្ចារ្យជាងកាលពីឆ្នាំកន្លងមក ។

ដោយមានការប្រកួតជម្រុះចំនួន៥ភូមិភាគនោះក្នុងមួយភូមភាគយក២ក្រុមដែលនៅកំពូលតារាងមកចូលរួម គឺមាន១០ក្រុមមកពី៥ភូមិភាគ ។សម្រាប់នៅរាជអធានីភ្នំពេញដែលមានក្រុមច្រើនចូលរួមប្រកួតជម្រុះនោះគឺ ជ្រើសរើសយក១៨ក្រុមចូលរួម និង៤ក្រុមដែលលេងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីឆ្នាំចាស់នោះបានឡើងលេងក្នុងវគ្គ៣២ក្រុមដោយស្វ័យប្រវត្តិ ។

៣២ក្រុមដែលឡើងមកលេងនៅរាជធានីភ្នំពេញនេះគឺលេងតាមរូបមន្តជួបគ្នា២ដង ។ បន្ទាប់ពីជួបគ្នា២ដងក្រុមដែលចាញ់គឺហាលអាវ ។ក្នុងករណីដែលជួបគ្នា២ដងនៅតែស្មើគ្នានោះគឺត្រូវកាត់សេចក្ដីដោយការទាត់បាល់ប៉េណាល់ទីដើម្បីសម្រេចលទ្ធផលតែម្ដង ។

ការប្រកួតនឹងធ្វើនៅទីលានT-Soccerរៀងរាល់យប់ថ្ងៃសៅរ៍ ។ ការប្រកួតនេះមិនមានវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឡើយគឺ មានតែការប្រកួតផ្ដាច់ព្រ័ត្រប៉ុណ្ណោះ ។ ក្រុមដែលលើកពាននឹងទទួលបានរង្វាន់អមចំនួន១៥.០០០ដុល្លារឯណោះ ។

លោកBruneដែលជាតំណាងក្រុមហ៊ុនស្រាបៀរហ្គេនស្ប៊ើកដែលជាអ្នកឧបត្ថម្ភព្រឹត្តិការណ៍នេះទាំងស្រុងនោះបានចាត់ទុកព្រឹត្តិការណ៍នេះថាជាពេលវេលាដ៏វិសេសវិសាលបំផុតក្នុងអាណាចក្របាល់ទាត់ហ្គេនស្ប៊ើក ។ លោកកោតសរសើរនិងស្ញប់ស្ញែងនូវឆន្ទៈដ៏អង់អាចរបស់ក្រុមទាំង៣២ដែលចូលរួម ។

សូមបញ្ជាក់ថាសម្រាប់ព្រឹត្តិការណ៍កាលពីរដូវកាលទី១ក្រុមដានីញែល(Daniel)ជាក្រុមលើកពានដំបូងគេ បន្ទាប់មក រដូវកាលទី២ក្រុមស្រ៊ីជី(3G)តែឆ្នាំនេះក្រុមដានីញែលបាត់បង់ឱកាសដោយសារតែធ្លាក់ក្នុងការប្រកួតជម្រុះ និងរដូវកាលទី៣ ក្រុមកណ្ដុរ ស ។សម្រាប់រដូវកាលទី៤នេះមិនទាន់ដឹងនៅឡើយទេ ។

Facebook Comments
Loading...