គ្រូបង្វឹកបាល់ទឹកចំនួន២០រូបមាន៨៥ភាគរយទទួលលទ្ធផលល្អពីការសិក្សា

0
47

ភ្នំពេញ: វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកបាល់ទឹក(Water Polo)ដែលចាប់ផ្ដើមពីថ្ងៃទី៥មកនោះបានបញ្ចប់ហើយនៅល្ងាចថ្ងៃទី៧មីនា ។

វគ្គនេះទទួលបានការជួយឧបត្ថម្ភទាំងស្រុងពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ(FINA)មានសិក្ខាកាមចូលរៀនចំនួន២០រូបដែលមកសមាគមកីឡាហែលទឹកក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងសាធារណការណ៍ និង ដឹកជញ្ជូន ខេត្តត្បូងឃ្មំ បាត់ដំបង កំពង់ចាម ខេត្តកណ្ដាល និង សៀមរាប ។ វគ្គនេះបង្រៀនដោយគ្រូជនជាតិគុយបាគឺលោកAlexander dela Celda Brokina ។

លោកនាង សុរិទ្ធីយ៉ាអគ្គលេខាធិការរងសហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជាក់ឲ្យដឹងថាកីឡាបាល់ទឹក(Water Polo)នេះលេងនៅក្នុងអាង
សម្រាប់លោតទឹកគឺមិនមែងនៅក្នុងអាងសម្រាប់ហែលនោះទេ ។

ទីលានមានបណ្ដោយប្រវែង៣០ម៉ែត្រ ទទឹង២០ម៉ែត្រ កំពស់ទី ០,៩០ម៉ែត្រ បណ្ដោយទីប្រវែង៣ម៉ែត្រ និងលេងម្ខាងៗ៧នាក់ ។កីឡាប្រភេទនេះក្រៅពីអាជ្ញាកណ្ដាលបញ្ជាការប្រកួតចំនួន២រូបនោះនៅមានអាជ្ញាកណ្ដាលទី៣អ្នកកាន់នាឡិកាកំណត់ម៉ោង ។ការប្រកួតមាន៤វគ្គដែលមួយវគ្គមាន៨នាទីហើយនៅចន្លោះវគ្គនីមួយៗសម្រាក២នាទីចំពោះអាជ្ញាកណ្ដាលស្ថិតនៅលើគោក ។

លោកឲ្យដឹងទៀតថា ក្នុងការសិក្សារយៈពេល៣ថ្ងៃនេះនៅថ្ងៃដំបូងគឺសិក្សាទ្រឹស្ដីសុទ្ធសាធ ហើយនៅថ្ងៃទី២ គឺអនុវត្តន៍ផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតកតរជោ ។នៅថ្ងៃទី៣ដែលជាថ្ងៃចុងក្រោយមានការអនុវត្តន៍អាងទឹកពីវិធីបង្ហាត់ ការរំលឹកឡើងវិញពីទ្រឹស្ដី និង ការធ្វើតេស្ត ។

វគ្គនេះសិក្សាដែលមានសិក្ខាកាមចំនួន២០រូបនេះបន្ទាប់ពីការធ្វើតេស្តមានសិក្ខាកាមចំនួន៨៥ភាគរយបានទទួលនិទ្ទេសល្អ និង ១៥ភាគរយបានទទួលនិទ្ទេសមធ្យម ។

លោក Alexander dela Celda Brokina បានអះអាងថានេះជាការបើកវគ្គលើកទី២ហើយៗសិក្ខាកាមខ្លះជាកីឡាករហែលទឹក ខ្លះជាកីឡាករបាល់ទឹក តែពេលនេះគេបានក្លាយជាគ្រូបង្វឹកហើយ ។ពីមុនមានបច្ចេកទេសជាកីឡាករតែពេលនេះបច្ចេកទេសជាគ្រូបង្វឹក ។ ជាគ្រូបង្វឹកមានការទទួលខុសត្រូវផ្សេងពីកីឡាករព្រោះគ្រូត្រូវយល់ដឹងពីការបង្កើតក្រុមបាល់ទឹក ការធ្វើកម្មវិធីហ្វឹកហាត់ តួនាទីគ្រូនៅមុនពេលប្រកួត ពេលកំពុងប្រកួត និងក្រោយពេលប្រកួត ។

លោកហែម គីរីអគ្គលេខាធិការសហព័ន្ធបានទាមទារឲ្យសិក្ខាកាមទាំងអស់ត្រូវបង្កើតឲ្យមានក្រុមកីឡាបាល់ទឹកប្រចាំក្លិបរបស់ខ្លួន ប្រចាំសាលា ឬ ខេត្តរបស់ខ្លួន ។ លោកសន្យាថា ឆ្នាំនេះលោកនឹងរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទឹកឲ្យខាងតែបាន កាលពីទសវត្សរ៍កម្ពុជាថ្លាប់មានកីឡានេះដែរតែបន្ទាប់ពីសង្គ្រាមកីឡានេះទើបតែបង្កើតបាន២ឆ្នាំនេះទេ ។

សព្វថ្ងៃកម្ពុទើបតែមានក្រុនបាល់ទឹកចំនួន២ក្រុមប៉ុណ្ណោះគឺមួយក្រុមនៅរាជធានីភ្នំពេញ និង មួយក្រុមនៅខេត្តកំពង់ចាម ។

Facebook Comments
Loading...