បណ្ដុះបណ្ដាលគ្រូបង្វឹកបាល់ទឹកកម្រិត១ចំនួន២០រូប

0
87

ភ្នំពេញ: ដោយមានការជួយទំនុកបម្រុងទាំងស្រុងពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ(FINA)នោះសហព័ន្ធខ្មែរកីឡាហែលទឹកបានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាបាល់ទឹកកម្រិត១រយៈពេល៣ថ្ងៃគឺពីថ្ងៃទី៥ ដល់ថ្ងៃទី៧មីនា ។មានសិក្ខាកាមចូលរៀនចំនួន២០រូបដែលមកសមាគមកីឡាហែលទឹកក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការណ៍ និង ដឹកជញ្ជូន ខេត្តត្បូងឃ្មំ បាត់ដំបង កំពង់ចាម ខេត្តកណ្ដាល និង សៀមរាប ។វគ្គនេះបង្រៀនដោយគ្រូជនជាតិគុយបា គឺលោក Alexander dela Celda Brokina ។លោកនាង សុរិទ្ធីយ៉ា បញ្ជាក់ឲ្យដឹងថាកីឡាបាល់ទឹក(Water Polo)នេះលេងនៅក្នុងអាងសម្រាប់លោតទឹកគឺមិនមែងនៅក្នុងអាងសម្រាប់ហែលនោះទេ ។ទីលានមានបណ្ដោយប្រវែង៣០ម៉ែត្រ ទទឹង២០ម៉ែត្រ កំពស់ទី ០,៩០ម៉ែត្រ បណ្ដោយទីប្រវែង៣ម៉ែត្រ និងលេងម្ខាងៗ៧នាក់ ។កីឡាប្រភេទនេះក្រៅពីអាជ្ញាកណ្ដាលបញ្ជាការប្រកួតចំនួន២រូបនោះនៅមានអាជ្ញាកណ្ដាលទី៣អ្នកកាន់នាឡិកាកំណត់ម៉ោង ។ការប្រកួតមាន៤វគ្គដែលមួយវគ្គមាន៨នាទីហើយនៅចន្លោះវគ្គនីមួយៗសម្រាក២នាទីចំពោះអាជ្ញាកណ្ដាលស្ថិតនៅលើគោក ។លោក Alexander dela Celda Brokina បានអះអាងថានេះជាការបើកវគ្គលើកទី២ហើយៗកន្លងមកក៏ធ្លាប់បានរៀបចំការប្រកួតនៅមជ្ឈមណ្ឌលហែលទឹកតេជោសែននាខេត្តកំពង់ចាមដែរ ។ វគ្គនេះគឺ សង្កត់ខ្លាំងទៅលើការអនុវត្តន៍ជាក់ស្ដែង ។សម្រាប់ថ្ងៃដំបូងលោកនឹងបង្រៀនពីទ្រឹស្ដី ពីច្បាប់ប្រកួត បង្ហាត់ទ្រឹស្ដីបច្ចេកទេស ថ្ងៃទី២គឺជាថ្ងៃអនុវត្តន៍ជាក់ស្ដែងនៅក្នុងអាងទឹក និងថ្ងៃទី៣ដែលជាថ្ងៃចុងក្រោយសិក្ខាកាមទាំងអស់ត្រូវអនុវត្តន៍តួនាទីជាគ្រូបង្ហាត់ម្ដងម្នាក់ៗ។លោកបង្ហាញនូវជំនឿចិត្តថាក្នុងចំណោមសិក្ខាកាមទាំង២០រូបនេះនឹងមានអ្នកក្លាយខ្លួនទៅជាគ្រូបង្ហាត់កម្រិតខ្ពស់ ។លោកហែម គីរីអគ្គលេខាធិការសហព័ន្ធបានទាមទារឲ្យសិក្ខាកាមទាំងអស់បន្ទាប់ពីចប់វគ្គនេះទៅត្រូវបង្កើតឲ្យមានក្រុមកីឡាបាល់ទឹកប្រចាំក្លិបរបស់ខ្លួន ប្រចាំសាលា ឬ ខេត្តរបស់ខ្លួន ។កាលពីទសវត្សរ៍កម្ពុជាថ្លាប់មានកីឡានេះដែរតែបន្ទាប់ពីសង្គ្រាមកីឡានេះទើបតែបង្កើតបាន២ឆ្នាំនេះទេ ។សព្វថ្ងៃកម្ពុទើបតែមានក្រុនបាល់ទឹកចំនួន២ក្រុមប៉ុណ្ណោះគឺមួយក្រុមនៅរាជធានីភ្នំពេញ និង មួយក្រុមនៅខេត្តកំពង់ចាម ។លោកអគ្គលេខាថិការក៏អះអាងបីការរៀបចំឲ្យមានការប្រកួតបាល់ទឹកប្រចាំឆ្នាំ និងបង្កើតកម្មវិធីហ្វឹកហាត់ប្រចាំសប្ដាហ៍បន្ទាប់ពីអាងហែលទឹកក្នុងស្ដាតអូឡាំពិកបញ្ចប់ការជួសជុលនោះ ។

Facebook Comments
Loading...