ស្វែងយល់ពីសត្វ Unicorn នៅតំបន់សុីបេរី

0
201

នេះមិនមែនជារមាសទេ តែជាប្រភេទសត្វ Unicorn មួយប្រភេទដែលគេរករកឃើញឆ្អឹងវានៅតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី ។

ពិតមែនតែវាមានរាងដូចរមាស តែ DNA របស់វា បានបង្ហាញថា ពូជរមាស និង Unicorn នេះ បានដាច់ចេញពីគ្នាកាលពីប្រហែល ៤៧ លានឆ្នាំមុន ។ កុយវាមានប្រវែងជិត ២ម៉ែត្រ ហើយធំជាងកុយរមាស ។

ការស្រាវជ្រាវបានអោយដឹងថាវាទើបដាច់ពូជកាលពីជាង ៣៥ ០០០ ឆ្នាំមុន អាស្រយ័ដោយវាស៊ីតែស្មៅជាអាហារតែមួយមុខគត់ ហេតុនេះនៅពេលយុគទឹកកកមកដល់វាត្រូវដាច់ពោះស្លាប់ ខុសពីរមាសដែលងាកទៅស៊ីស្លឹកឈើជាអាហារ ៕

Facebook Comments
Loading...