រូងភ្នំ Song Doong ដ៏អស្ចារ្យបំផុត!!

0
104

បច្ចុប្បន្ននេះ រូងភ្នំដែលគេចាត់ថាធំជាងគេបំផុតក្នុងពិភពលោក គឺរូងភ្នំ Song Doong នៅក្នុងខេត្ត ក្វាងនិញ នៃភូមិភាគកណ្តាលប្រទេសវៀតណាម ។

រូងភ្នំនេះមានទទឹងជាង ២០០ ម៉ែត្រ កំពស់ ១៥០ ម៉ែត្រ ហើយ មានជំរៅជាង ៦ គីឡូម៉ែត្រ (គេមិនទាន់រុករកសព្វគ្រប់នៅឡើយ ដោយរូងភ្នំនេះត្រូវបានរកឃើញជាចៃដន្យដោយព្រានព្រៃម្នាក់ដែលរកកន្លែងជ្រកភ្លៀងនៅក្នុងឆ្នាំ ១៩៩១ ប៉ុណ្ណោះ ) ។

រូងភ្នំ Song Doong មានចំនាស់ ៣ លានឆ្នាំ ហើយកកើតឡើងដោយសំនឹកទឹកហូរ ។ រូងភ្នំនេះមានប្រព័ន្ធអេកូឡូស៊ី ផ្ទាល់របស់ខ្លួន (ខ្យល់បក់ ចុះអព្ទ) មានព្រៃស្រោង មានបឹង មានស្ទឹង មានល្អាងផ្កាថ្ម (stalagmite) ដ៏ធំបំផុត ។

មកដល់ពេលនេះ អាជ្ញាធរវៀតណាម អនុញ្ញាតអោយតែក្រុមហ៊ុនមួយទេដែលនាំភ្ញៀវទេសចរទស្សនារូងភ្នំនេះ ។ គេអាចចំនាយពេល ៥ ថ្ងៃក្នុងរូងភ្នំនេះ រួមទាំងការដើរកំសាន្ត ការមុជទឹកក្នុងបឹង និង ស្ទឹងក្នុងរូងភ្នំនេះផង ៕

Facebook Comments
Loading...