អាជ្ញាធរខេត្តមណ្ឌលគិរី រៀបចំពិធីអបអរសាទរទិវាជាតិ ទីក្រុងស្អាតលើកទី៧ឆ្នាំ២០១៩ក្រោមប្រធានបទ “ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ”

0
697

ខេត្តមណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអំពាវនាវ សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ កងកម្លាំប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី សូមចូលរួមសំអាតអនាម័យសំរាម កុំបោះចោលសំរាមនៅតាមគេហដ្ឋាន ភោជនីយដ្ឋាន រម្មនីយដ្ឋាន និងនៅតាមដងផ្លូវនានា ដែលធ្វើឲ្យមានភាពកខ្វក់ប៉ះពាល់ដល់ការរស់នៅ និងធ្វើឲ្យខូចនូវសោភ័ណ្ឌភាពខេត្ត ឯកឧត្តមបានអំពាវនាវបែបនេះ ខណៈដែលឯកឧត្តម អញ្ជើញជាគណៈអធិបតីភាព ក្នុងពិធីអបអរសាទរទិវាជាតិ ទីក្រុងស្អាត លើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទ«ទីក្រុងស្អាត៖ទីក្រុងផ្តល់ភាពកក់ក្តៅ ដែលប្រព្រឹត្តទៅនៅលើសួនឧទ្យានសែនមនោរម្យ នាព្រឹកថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៩នេះ ដែលមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក កងកម្លាំងប្រដាប់អាអាវុធ សហភាពសហព័ន្ធយុវជនកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង៤០០នាក់។

ឯកឧត្តមបានមានប្រសាសន៍បន្តថា ការចូលរួមសំអាតអនាម័យ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវល្អគឺធ្វើឲ្យខេត្តរបស់យើង និងឈានទៅទទួលបានការប្រលងប្រណាំងទីក្រុងស្អាត អនាម័យល្អ បរិស្ថានល្អ នូវចំណាត់ថ្នាក់ជ័យលាភីបន្តទៅទៀត បន្លងមកក្រុងសែនមនោរម្យទទួលបានជ័យលាភីផ្ការំដួលពីរទងរួចមកហើយ។ដូចឆ្នេះយើងទាំងអស់គ្នាត្រូវចូលរួមសំអាតអនាម័យសំរាមឲ្យបានគ្រប់គ្នាៗ ត្រូវចោលសំរាម នៅក្នុងធុងសំរាមដែលដាក់នៅតាមដងផ្លូវសាធារណៈ នៅតាមគេហដ្ឋាន ភោជនីយដ្ឋាន និងនៅតាមរម្មនីយដ្ឋាន ដើម្បីឲ្យខេត្តយើងគ្មានសំរាម មានអនាម័យល្អ បរិស្ថានល្អ ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកដំណើរកំសាន្តបានកាន់តែច្រើនឡើងបន្ថែមទៀត។ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមកនេះ ខេត្តបានទៅចូលរួមទទួលជ័យលាភីរង្វាន់ពិសេស រង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី៣ឆ្នាំ២០១៩ គឺទទួលបានរង្វាន់ជ័យលាភីពិសេស រម្មនីយដ្ឋានជ្រោះប៊ូស្រា រម្មនីយដ្ឋានអូរមីស និងជ័យលាភីបង្គន់សាធារណៈ សណ្ឋាគារអីលីហ្វិនហៀលរីស៊តស្នាមញញឹមលេខ២ សណ្ឋាគារដាយមិនមណ្ឌលគិរីិរីស៊តស្នាមញញឹមលេខ២ សណ្ឋាគារមយូរ៉ាហៀលរីស៊តស្នាមញញឹមលេខ៣។

នៅក្នុងពិធីនោះដែរ លោកស្រី វិន ស៉ីធន អភិបាលរងខេត្ត បានអានសារលិខិត្ត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយអត្ថន័យជ្រាលជ្រៅក្នុងពិធីអបរសាទរទិវាជាតិ ទីក្រុងស្អាត លើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទ«ទីក្រុងស្អាត៖ទីក្រុងផ្តល់ភាពកក់ក្តៅ។បន្ទាប់មកអាជ្ញាធរខេត្ត ប្រធាន អនុប្រធានមន្ទីអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក សហភាព សហព័ន្ធយុវជនកម្ពុជា កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋបាននាំគ្នាប្រមូលសំរាមនៅតាមដងផ្លូវនានាក្នុងខេត្ត៕ដោយ៖មនោរម្យ

Facebook Comments
Loading...