ភ្លើងឆេះឃ្លាំងផ្ទុកសម្ភារ:គ្រឿងសំណង់ផ្អើលសមត្តកិច្ចក្រុងតាខ្មៅ….!

0
683

(កណ្ដាល): អគី្គភ័យបានលេបត្របាក់ឃ្លាំងមួយកន្លែង កាលពីវេលាម៉ោង ១៣និង៣០នាទីនៅចំណុចភូមិព្រែកហូរខាងកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ក្នុងខេត្តកណ្ដាល។

ប្រជាពលរដ្ឋដែលរស់នៅក្បែរឃ្លាំងខាងលើនោះបាននិយាយថា: ការឆាបឆេះ ឃ្លាំងខាងលើនេះគឺផ្ដើមចេញពីការឆេះសំរាមដែលគរនៅក្បែរនោះបន្តឆេះស្មៅទើបរាលដាលដល់ឃ្លាំងដែលផ្ទុកសម្ភារៈគ្រឿងសំណង់រហូតដល់ផ្អើលសមត្តកិច្ចនិងបានរាយការណ៍ដល់ក្រុមពន្លត់អាគីភ័យរបស់ស្នងការដ្ឋាននគបាលខេត្តកណ្ដាលចេញអន្តរាគមន៍ជួយពន្លត់ ភ្លាម..ៗចំនួន៤គ្រឿងបាញ់ទឹកអស់៨រថយន្ត ។

សមត្តកិច្ច P.M ក្រុងតាខ្មៅបានឲ្យដឹងថា: បន្ទាប់ពីមានហេតុការណ៍នេះបានកើតឡើងក្រុមកងរាជអាវុធហត្ថក្រុងតាខ្មៅ សហការណ៍ជាមួយសមត្តកិច្ចនគបាលក្រុង ប៉ូលិសប៉ុស្តិ៍ ព្រែកហូរ អជ្ញាធរដែនដីសហការណ៍ជួយសង្គ្រោះបាញ់ពន្លត់កុំឲ្យឆេះរាលដាលឃ្លាំងផ្សេងទៀត។

សមត្តកិច្ចបានបញ្ជាក់បន្ថែមទៀតថា ការខូចខាតរួមមាន ឃ្លាំងមួយខ្នងទំហំទទឹង៥ ម៉ែត្រគុណឲ្យ៤០ម៉ែត្រ ផ្ទុកសម្ភារ:ទុយោនិងក្រដាស់រួមនិងដែក និងសម្ភារៈផ្សេងមួយចំនួនទៀតនៅក្រៅឃ្លាំង ហើយម្ចាស់ឃ្លាំងនោះមានឈ្មោះ ហេង សុខគង់ ។
គួរំលឹកផងដែរថា:បើយោងតាមអាកាសធាតុក្នុងរដូវខែនេះ អជ្ញាធរទាំងអស់បានផ្សព្វផ្សាយហើយដល់បងប្អូនប្រជាពលរដ្ឋ ក៍ដូចជាក្រុមហ៊ុនសិប្បកម្ម និងអាជីវកម្ម មេត្តទុបស្កាត់ ហើយការពារ ដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ នៅបញ្ហាខាងលើនេះ៕ដោយ សនសុភ័ក្ដ

Facebook Comments