អាមេរិកកោតសរសើកម្ពុជា

0
731

ភ្នំពេញ៖ កាលពីម្សិលមិញស្ថានទូតអាមេរិកប្រចាំកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយកោតសរសើរកម្ពុជាដែលមានខ្លឹមសារដូចខាងក្រោម :-

តើអ្នកដឹងថា កាលពីឆ្នាំទៅ ប្រទេសកម្ពុជាបានទទួលអ្នកទេសចរជាង ៦ លាននាក់ទេ? ចំនួននេះកើនច្រើនជាងទ្វេដងនៃចំនួន នៅឆ្នាំ ២០១០! ដើម្បីបំពេញតម្រូវការផ្នែកទេសចរណ៍ដែលចេះតែមានការកើនឡើង ព្រមទាំងការធ្វើដំណើរតាមយន្តហោះ ដោយសារសេដ្ឋកិច្ចកម្ពុជាមានកំណើនយ៉ាងឆាប់ ស្ថានទូតអាមេរិកមានមោទនភាពសូមធ្វើការឧបត្ថម្ភសំរាប់សិក្ខាសាលា និងគណប្រតិភូផ្នែកអាកាសចរណ៍ កាលពីថ្ងៃសុក្រមុន។ តំណាងមកពីក្រុមហ៊ុនអន្តរជាតិ ដូចជាក្រុមហ៊ុន Boeing និងរដ្ឋាភិបាលកម្ពុជាបានជួបគ្នាដើម្បីនិយាយពីកិច្ចសហការគ្នាដែលអាចមាន នៅពេលអនាគត។ ការធ្វើជាដៃគូជាមួយក្រុមហ៊ុនអាមេរិកនឹងជួយពង្រឹងវិស័យទេសចរណ៍ និងអាកាសចរណ៍ នៅកម្ពុជា។

Facebook Comments