អត់ត្រូវគ្នាទេ! កិច្ចប្រជុំកំពូលត្រាំ គីមលើកទីពីរបញ្ចប់ដោយគ្មានព្រមព្រៀងគ្នាឡើយ!

0
83

អន្តរជាតិ៖ វេបសាយបរទេសផ្សាយព្រាតថា កិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតីដូណាល់ត្រាំនិងមេដឹកនាំកូរ៉េគីមជុនអ៊ុនលើកទី២នៅហាណូយបានបញ្ចប់មុនកាលកំណត់និងដោយគ្មានការព្រមព្រៀងគ្នាអ្វីទាំងអស់។

លោកត្រាំបានថ្លែងប្រាប់អ្នកកាសែតថា កូរ៉េខាងជើងបានស្នើអោយអាមេរិចដកចោលនូវទណ្ឌកម្មទាំងអស់ហើយកូរ៉េខាងជើងព្រមអោយបំផ្លាញចោលនូវរោងចក្រនុយក្លេអ៊ែរនៅតំបន់យ៉ុងបុន តែមិនព្រមអោយបំផ្លាញចោលនូវលន្លែងផលិតនុយក្លេអ៊ែរនៅតំបន់ផ្សេងទៀតទាំងអស់ដែលសហរដ្ឋអាមេរិចត្រូវការឡើយ ដូច្នេះហើយទើបយើងមិនត្រូវគ្នាឡើយ។

មើលរូបទីមួយអ្នកកាសែតថតបាន លោកពីរនាក់នេះមុខឡើងស្អុយមុនចប់ដើរចេញពីតុប្រជុំ៕

Facebook Comments
Loading...