យោធាផ្កាយ៣ ស្រេកឃ្លានតណ្ហាពេក បបួលតារាចម្រៀងទៅដេកជាមួយមិនបានផ្ទុះ កំហឹងលើកដៃទះ២កំផ្លៀងយ៉ាងដំណំ

0
935

ភ្នំពេញ៖ អំពើហឹង្សាមួយកើតឡើងនៅក្នុងភោជនីយដ្ឋាន “ បឹងមាស “ ដែលស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ។មូលហេតុដែលនាំឲ្យយមានហឹង្សានេះដោយសារតែបុរសម្នាក់អះអាងថាខ្លួនជាមន្រ្តីយោធាផ្កាយ៣ ខឹងបបួលនារីម្នាក់ ជាអ្នកចំរៀងក្នុងភោជនីយដ្ឋាន ទៅគេងជាមួយតែនាងបដិសេធមិនព្រម ផ្ទុះកំហឹងលើកដៃទះនាង២កំផ្លៀងទើបធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

នារីរងគ្រោះមានឈ្មោះ យិន ស្រីពៅ អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកលាភ ខណ្ឌេជ្រោយចង្វារ ។ ចំណែកបុរសដៃដល់ត្រូវបានគេស្គាល់ថា ជាមន្ត្រីយោធាផ្កាយ ៣ ជិះរថយន្ត Mazda ពាក់ស្លាកលេខ ខេមរភូមិន្ទ០២ ២.១២១៥។

ក្រោយពីជនដៃដល់បានទះកំផ្លៀងនារីរងគ្រោះរួច ក៏បានឡើងជិះរថយន្តចេញពីហាងយ៉ាងព្រងើយគ្មានខ្វល់ពីទង្វើលដែលខ្លួនប្រើហឹង្សាទៅលើស្ត្រីភេទ។ យើងដឹងហើយថាការប្រើអំពើហឹង្សាគឺជាអំពើខុសនឹងច្បាប់ដែលសង្គមស្អប់ខ្ពើមបំផុត។

ក្រោយពីប្រើហឹង្សារួចបុរសម្នាក់អះអាងថា ខ្លួនជាមន្រ្តីយោធាផ្កាយ៣ ក៏បានចាកចេញពីកន្លែងកើតហេតុ ហើយនារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលជ្រោយចង្វារ រងចាំមានចំណាត់ការជួយដោះស្រាយតាមនិតិវិធីច្បាប់ ៕

Facebook Comments
Loading...