ជំនួបកំពូល ត្រាំ-គីម ជាលើកទីពីរចាប់ផ្តើមជាផ្លូវការហើយ

0
480

វៀតណាម៖ ជំនួបកំពូលលើកទីពីររវាងប្រធានាធិបតីអាមេរិក លោក ដូណាល់​ត្រាំ និងមេដឹកនាំកំពូល​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះ​បាន​ចាប់ផ្តើមប្រារព្ធ​ឡើងជា​ផ្លូវការ​ហើយ​​ នៅក្នុងសណ្ឋាគារ សូហ្វីតែល លីជែន មេត្រូផូល (Sofitel Legend Metropole) ក្នុងទីក្រុងហាណូយ ដែល​មានការរៀបចំការពារសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត ដោយ​អាជ្ញាធរវៀតណាម។

យោងតាមប្រភពបានបញ្ជាក់ឲ្យដឹងថា ជំនួបកំពូលបានចាប់ផ្តើមនៅវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃពុធនេះ ក្រោយពី​លោក ត្រាំ និងលោក គីម ព្រមទាំងមន្ត្រីអមដំណើររៀងៗខ្លួន បានធ្វើដំណើរមកដល់សណ្ឋាគារ​ សូហ្វីតែល លីជែន មេត្រូផូល។ ជំនួបថ្ងៃទីមួយរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងមានរយៈពេល២ម៉ោង ដោយមេដឹកនាំ​ទាំងពីរចាប់ផ្ដើមជំនួប និងស្វាគមន៍គ្នា​ទៅវិញមក ហើយរយៈពេល​១០នាទី​បន្ទាប់ មេដឹកនាំ​ទាំងពីរនឹងជួបគ្នាមួយទល់នឹងមួយ​ ដោយតែអ្នកបកប្រែប៉ុណ្ណោះនៅអម (មានលក្ខណៈបិទទ្វារ)៕

Facebook Comments