ហាមឃាត់ដាច់ខាតមិនអោយ រថយន្តធុនធំដឹកទំនិញគ្រប់ប្រភេទចរាចរណ៍ក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង៦ ព្រឹករហូតដល់ម៉ោង៩យប់

0
1014

នៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ២០១៩ នេះ អាជ្ញាធររាជធានីភ្នំពេញកោះហៅ ម្ចាស់រថយន្តក្រឡុកស៊ីម៉ង់ត៍និងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធមកប្រជុំរឿងបញ្ហាហាមរថយន្តធំចូលក្រុងនៅពេលថ្ងៃ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ចំពោះរថយន្តធុនធំដឹកទំនិញគ្រប់ប្រភេទគឺចាប់ពីថ្ងៃនេះទៅគឺមិនមានការអនុញ្ញាតឲ្យចេញចូលរាជធានីភ្នំពេញនៅពេលថ្ងៃជាដាច់ខាតចាប់ពីម៉ោង៦ ព្រឹករហូតដល់ម៉ោង៩យប់។ ដោយឡែកសម្រាប់រថយន្តក្រឡុកស៊ីម៉ង់ត៍ដែលត្រូវបំពេញការងាររបស់ខ្លួនស្របពេលដែលវិស័យសំណង់នៅក្នុងរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចំរើន គឺរថយន្តប្រភេទនេះអាចអនុញ្ញាតិឱ្យចេញ ចូលក្នុងរាជធានីភ្នំពេញ នៅអំឡុងពេលថ្ងៃបានដោយកំណត់ពេលវេលាច្បាស់លាស់។ ជាមួយគ្នា ឯកឧត្តមបានធ្វើការណែនាំថា ចំពោះរថយន្តក្រឡុកស៊ីម៉ង់ អាចធ្វើចរាចរណ៍បាននៅម៉ោង៩ព្រឹក ប៉ុន្តែត្រូវផ្អាកនៅក្នុងម៉ោងដែលកម្មករ បុគ្គលិក សិស្សានុសិស្សចេញពីសាលារៀន និងចេញពីបំពេញការងារ នោះគឺនៅម៉ោង១១ព្រឹកម៉ោង ២រសៀលនិងម៉ោង ៥ល្ងាចត្រូវផ្អាក់ការធ្វើចរាចរណ៍។

យោងតាមស្មារតីអង្គប្រជុំរវាងរដ្ឋបាលរាជធានីភ្នំពេញនិងម្ចាស់ក្រុមហ៊ុនរថយន្តក្រឡុកស៊ីម៉ង់ត៍បានឯកភាពតាមគោលការណ៌ណែនាំរបស់រដ្ឋបាលរាជធានីចំពោះពេលម៉ោងចេញចូលដែលបានកំណត់។ ឯកឧត្តម ឃួងស្រេង ក៏បានជំរុញ ក៏ដូចជាណែនាំឲ្យ ម្ចាស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ទាំងអស់ត្រូវតាមដាននិងត្រួតពិនិត្យទៅលើអ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់ទាំងអស់ ចៀសវាងឱ្យបាននូវការប្រើប្រាស់គ្រឿងញៀន យើងត្រូវរួមគ្នា ឲ្យរាជធានីភ្នំពេញរបស់យើងមានសណ្ដាប់ធ្នាប់ល្អប្រសើរ៕

Facebook Comments
Loading...