ឥណ្ឌា-ប៉ាគីស្ថានប្រឈមនឹងការផ្ទុះ សង្គ្រាមធំ ក្រោយមានការបាញ់ទមា្លក់យន្តហោះឥណ្ឌា២គ្រឿង

0
57

អន្តរជាតិ៖ ស្ថានភាពនៅព្រំដែនកាស្មៀរវាងឥណ្ឌានឹងប៉ាគីស្ថានកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីឥណ្ឌាបានបើកការវាយប្រហារទៅលើ ទីតាំងក្រុមឧទ្ទាមនៅក្នុងទឹកដីប៉ាគីស្ថាន ដោយគ្មានការអនុញ្ញាត្តិ។ ក្នុងពេលនោះប៉ាគីស្ថានក៏បានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាពីរគ្រឿងផងដែរ ។
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រសួងការបរទេសប៉ាគីស្ថានបានចេញសេចក្តីថ្លែងការណ៍មួយថា បានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ឥណ្ឌា ០២គ្រឿង ដែលហោះរំលោភចូលដែនអាកាសរបស់ខ្លួន ។ យន្តហោះចម្បាំងនេះបាញ់ធ្លាក់នៅក្នុងដែនដីដែលកំពុងមានជម្លោះ បណ្តាលឲ្យស្លាប់មនុស្ស០៣នាក់ ។ ចំណែកឯឥណ្ឌាវិញ ក៍បានបាញ់ទម្លាក់យន្តហោះចម្បាំង០១គ្រឿងដែរ ជាការសងសឹក ។

អាកាសយានិកម្នាក់ត្រូវកំលាំងប៉ាគីស្ថានចាប់ខ្លួនផងដែរ ។ ប៉ាគីស្ថានបញ្ជាក់ថា «យើងមិនមានបំណងបង្កភាពតានតឹងនោះទេ ប៉ុន្តែយើងបានត្រៀមលក្ខណៈរួចរាល់ហើយ ប្រសិនជាគេបង្ខំយើងឲ្យទៅរកវិធីនោះ» ។

នៅពេលនោះដែរ កម្លាំងទាហានអាកាសឥណ្ឌាក៏បានបាញ់ទម្លាក់យន្តហោះចម្បាំងប៉ាគីស្ថាន០១គ្រឿងប្រភេទ F-16 ជាការសងសឹក ។ ការបាញ់ប្រហារគ្នាទៅវិញទៅមក នៅតំបន់ព្រំដែន កាស្មៀរ ជាប់ឥណ្ឌា និងប៉ាគីស្ថានបានបង្ករក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមប្រដាប់អាវុធទ្រង់ទ្រាយធំកើតឡើង នាពេលខាងមុខ។

ហេតុការណ៍ប៉ះទង្គិចគ្នាកើតចេញពីក្រុមឧទ្ទាមវាយប្រហារទៅលើក្បួនរថយន្តដឹកទាហានឥណ្ឌាបណ្តាលឲ្យទាហានជាង៤០នាក់ស្លាប់ ។ ខណះនោះឥណ្ឌាក៏បានចោទប្រកាន់ថា ក្រុមភេរវកម្មដែលវាយប្រហារនោះលាក់ខ្លួនក្នុងប្រទេសប៉ាគីស្ថាន ៕

Facebook Comments
Loading...