អនុប្រធានាធិបតីប្រេស៊ីលអំពាវនាវឱ្យមានដំណោះស្រាយ ដោយគ្មានហិង្សាសម្រាប់វិបត្តិវ៉េណេស៊ុយអេឡា

0
72

អន្តរជាតិ៖ អនុប្រធានាធិបតីរបស់ប្រទេសប្រេស៊ីល លោកHamilton Mourao បាននិយាយពីថ្ងៃចន្ទថា លោក មានជំនឿនៅក្នុងដំណោះស្រាយដែលគ្មានអំពើហិង្សាមួយ សម្រាប់វិបត្តិក្នុងប្រទេសវ៉េណេស៊ុយអេឡា ។

លោក Morao បាននិយាយថា ប្រេស៊ីលមានជំនឿយ៉ាងមាំថា វាមានលទ្ធភាពយកប្រទេស វ៉េណេ- ស៊ុយអេឡា ត្រឡប់ទៅរកជីវិតប្រជាធិបតេយ្យប្រកបដោយសន្តិភាពវិញ ដោយគ្មានវិធានការជ្រុលនិយម ណាមួយ ដែលក្នុងវិធានការនោះ យើងនឹងមានកំហុសតាមប្រវត្តិសាស្ត្រថា ជាអ្នកឈ្លានពាន , អ្នកចូលលុកលុយ និងអ្នករំលោភអធិបតេយ្យភាពជាតិ ។
នៅក្នុងបទសម្ភាសន៍ជាមួយ Globo News បណ្តាញព័ត៌មាន២៤ម៉ោង តាមទូរទស្សន៍ប្រេស៊ីលនោះ លោក Morao បាននិយាយថា មាន « មហាអំណាច » ដែលមានផលប្រយោជន៍ក្នុងប្រទេសវ៉េណេស៊ុយ- អេឡា ហើយវានឹងអាក្រក់ក្នុងការនាំយកបរិយាកាសសង្គ្រាមត្រជាក់មកឱ្យអាម៉េរិកខាងត្បូងនោះ ។

កាលពីព្រឹកថ្ងៃចន្ទ លោក Mourao បានចូលរួមនៅក្នុងកិច្ចប្រជុំរបស់ក្រុមលីម៉ា ( Lima Group ) ដែលបានចេញសេចក្តីថ្លែងការណ៍រួមមួយ អំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិភាព ចំពោះជម្លោះនេះ។ ពួកគេបានអំពាវនាវឱ្យមានការលាលែងរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌុយរ៉ូ ( Nicolas Maduro ) នឹងឱ្យធ្វើការបោះឆ្នោតប្រធានាធិបតីថ្មី ។

បង្កើតឡើងដោយប្រទេសអាហ្សង់ទីន, ប្រេស៊ីល , កាណាដា ,កូឡំប៊ី ,កូស្តានីកា , ស៊ីលី, ហ្គោតេ- ម៉ាឡា , ហ្គីយ៉ាន , ​ហុងឌុយរ៉ាស់ , ម៉ិកស៊ិក ,ប៉ាណាម៉ា , ប៉េរូ និង ប៉ារ៉ាហ្គាយ ក្នុងឆ្នាំ ២០១៧នោះ ក្រុមលីម៉ា គឺជាប្លុកអឌ្ឍគោលមួយនៃបណ្តាប្រទេសដែលភាគច្រើន សម្របតាមក្រុងវ៉ាស៊ីងតោន ដែលកំពុងគាំទ្រការជំរុញរបស់ពួកប្រឆាំងវ៉េណេស៊ុយអេឡា ៕

Facebook Comments
Loading...