ជិតដល់ថ្ងៃចូលរោងការហើយ​!បុរសជាអនាគតស្វាមីស្រវឹងស្រា​ បានប្រើអំពើហិង្សាវាយនារីជាគូដណ្ដឹងរបស់ខ្លួន 

0
770

ភ្នំពេញ៖ នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ បុរសដែលអាងខ្លួនជាមន្ត្រីយោធានោះ​ ឈប់ម៉ូតូ​ហើយធ្វើសកម្មភាពវាយនារីដែលជាគូដណ្ដឹង​ ជាច្រើនដៃ​រួចរុញនាងឲ្យដួល និងធាក់នាងមួយជើងទៀត បណ្តាលឲ្យនារីជាគូដណ្ដឹងរងរបួសទាំងផ្ទៃមុខខាងឆ្វេង ។

ហេតុការណ៍នេះសិត្ថនៅត្រង់ចំណុចទល់មុខឱសថស្ថានតាំងងួនងួន នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនបង្កហេតុនោះឈ្មោះ​ ចេង ប៊ុនលី ភេទប្រុស​ អាយុ២៨ឆ្នាំ​ មុខរបរ​ មន្ត្រីយោធា​ ជនជាតិខ្មែរ​ មានទីលំនៅភូមិកំពង់សំណាញ់​ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល​។ ចំណែកនារីរងគ្រោះឈ្មោះ​ សុទ្ធ​ ស្រីពៅ​ អាយុ២៧ឆ្នាំ។

បុរសបង្កហេតុនោះ​អះអាងថា រូបគេជាមន្ត្រីយោធាដែរ ហើយក៏រុញច្រានសមត្ថកិច្ចវិញ​ និងស្រែកសំឡុតសមត្ថកិច្ចមិនឲ្យឃាត់ខ្លួនរូបគេ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពេញកន្លែងកើតហេតុខាងលើ។ ទើបសមត្ថកិច្ចឲ្យភាគីទាំងពីរ​ ទៅសម្របសម្រួលគ្នានៅប៉ុស្តិ៍​សិន ចំណែកឯនារីរងគ្រោះដែលជាគូដណ្ដឹងបានប្រាប់សមត្ថកិច្ច​ឲ្យចាំក្រុមគ្រួសាររបស់នាងមកដល់សិន​ ចាំទៅប៉ុស្តិ៍។

អំឡុងពេលដែលក្រុមគ្រួសារ​របស់នាងរងគ្រោះបានមកដល់កន្លែងកើតហេតុ​ រួចស្ដីឲ្យបុរសដែលជាមន្ត្រីយោធានោះ​បន្ថែមទៀត​ផងដែរ​ ហើយក៏សួរនាំភាគីទាំងពីរ​បានដឹងរឿងហេតុហើយ​ ក៏នាំគ្នាទៅសម្របសម្រួលគ្នា នៅស្នាក់ប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម។

សមត្ថកិច្ចភាគីបុរសជាមន្ត្រីយោធា បានធ្វើកិច្ចលើកិច្ចសន្យានៅ ចំពោះមុខសមត្ថកិច្ច ដោយបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅរូបគេ ឈប់ប្រើអំពើហិង្សាលើឈ្មោះ សុទ្ធ ស្រីពៅ ភេទស្រី អាយុ២៧ឆ្នាំ ត្រូវជាគូដណ្ដឹង​ ឬគំគួនទៅថ្ងៃមុខទៀតឡើយ​ បើសិនជារូបគេមិនគោរពតាមកិច្ចសន្យាខាងលើ រូបគេសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់៕

Facebook Comments