ប្រទះឃើញសាកសពត្រីបាឡែនយក្ស ប្រវែងជាង ១០ម៉ែត្រ ទម្ងន់ ១០តោន នៅព្រៃអាម៉ាហ្សូន

0
159

ប្រេស៊ីល៖ ក្រុមអ្នកជំនាញប្រេស៊ីល គឺពិតជាមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង ជុំវិញនឹងការប្រទះឃើញសាកសពត្រីបាឡែន (Humpback Whale) ដែលមានប្រវែងខ្លួន ៣៦ហ្វីត (ឬជាង ១០ម៉ែត្រ) ទម្ងន់ ១០តោន កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ បើយោងតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានចក្រភពអង់គ្លេស ដេលីម៉ែល ថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ។

ក្រុមអ្នកជំនាញដែលបានចុះទៅពិនិត្យមើលសាកសពត្រីបាឡែន Humpback Whale នេះ ជឿជាក់ថា ត្រីបាឡែនមួយក្បាលនេះ មានអាយុទើបតែ ១២ខែ (ឬ១ខួប) ប៉ុណ្ណោះ។ ចំពោះការងាប់នេះដែរ វាក៏ត្រូវបានគេគិតថា អាចបណ្តាលមកពីវាលេបសំរាមប្លាស្ទិកក្នុងសមុទ្រ ដែលធ្វើឲ្យរាងកាយរបស់វាចុះអន់ខ្សោយ និងត្រូវបានបោកបក់ដោយកម្លាំងទឹកខ្លាំង មកទើរនៅលើដីគោកក្នុងតំបន់ព្រៃនេះតែម្តង។

Facebook Comments