ចាប់ឃាត់បានទូកដឹកបារីគេចពន្ធមួយគ្រឿង ដែលផ្ទុកបារីជាង ១០០០ កាតុង

0
624

ខេត្តកែប៖ កាលពីពេលថ្មីៗនេះ នៅចំណុចចន្លោះកោះពោធិ៍ និងកោះអាចន៍សេះ ស្ថិតក្នុងខេត្តកែប ការិយាល័យនាវាចរគយនៃនាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មើស បានធ្វើការបង្រ្កាបនិងចាប់ឃាត់បានទូកដឹកបារីគេចពន្ធមួយគ្រឿង ដែលផ្ទុកបារីចំនួន ១,១២៩ កាតុង ។

នេះជាលើកទី១ហើយ ដែលការិយាល័យនាវាចរគយធ្វើការបង្រ្កាបអំពើគេចពន្ធនេះ បន្ទាប់ពីទទួលបាននាវាល្បាតគយចំនួនពីរគ្រឿងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ក្រោមកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ គួរបញ្ជាក់ផងដែរថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាវាល្បាតគយនេះបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម HORINOUCHI Hidehisa ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ដូចដែលបានគូសបញ្ជាក់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នាវាល្បាតគយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានរំពឹងថាការបំពាក់នាវាល្បាតគយ ចំនួន ២គ្រឿងនេះ នឹងចូលរួមចំណែក យ៉ាងសំខាន់បន្ថែមទៀតក្នុងការពង្រឹងសមត្ថភាព និងប្រសិទ្ធិភាពក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបអំពើរត់គេចពន្ធនៅក្នុងភូមិសាស្ត្រសមុទ្ទ និងតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏អាចចូលរួមក្នុងការ ពង្រឹងសន្តិសុខលំហរសមុទ្ទកម្ពុជាផងដែរ។

Facebook Comments
Loading...