លោក ដូណាល់ ត្រាំ ធ្វើដំណើរមកដល់ទីក្រុងហាណូយ ប្រទេសវៀតណាមហើយ (មានវីដេអូ)

0
77

​វៀតណាម៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក​បានធ្វើដំណើរមកដល់ទីក្រុងហាណូយ ប្រទេសវៀតណាមហើយនៅយប់ ថ្ងៃអង្គារនេះ មុនជំនួបកំពូលជាលើកទី២ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

យន្ដហោះ Air Force One របស់លោក ដូណាល់ ត្រាំបានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Noi Bai International Airport នៃទីក្រុងហាណូយ នៅម៉ោង៩៖០០នាទីយប់នេះ ហើយបន្ទាប់មកលោកនឹងធ្វើដំណើរចាកចេញឆ្ពោះទៅកាន់សណ្ឋាគារដែល គេរំពឹងទុក នោះគឺសណ្ឋាគារ JW Marriott៕

Facebook Comments
Loading...