វៀតណាមបានចេញកាក់ប្រាក់ ដើម្បីអបអរសាទរកិច្ចប្រជុំកំពូល ត្រាំ-គីម

0
65

អន្តរជាតិ៖ កាក់ប្រាក់ចំនួន 300 នឹងត្រូវបានបញ្ចេញក្នុងថ្ងៃទី២៦ ខែកុម្ភៈនេះ ដើម្បីស្វាគមន៍កិច្ចប្រជុំកំពូលរវាង លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី 27 ដល់ថ្ងៃទី 28 ខែកុម្ភៈ ។ កាក់នេះត្រូវបានរចនាឡើងដោយមានមុខពីរ មុខមួយដែលមានរូបសត្វព្រាបតំណាងឱ្យសន្តិភាព និងទង់ជាតិប្រទេសកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ។

តំណាងក្រុមហ៊ុន Vietnam Philately Co. ដែលត្រូវបានចាត់តាំងឱ្យផលិតកាក់នេះបាននិយាយថា មុខម្ខាងទៀត មានរូបភាពនៃផ្កាឈូក និងកាលបរិច្ឆេទនៃកិច្ចប្រជុំកំពូល ។ កាក់នីមួយៗ ត្រូវចំណាយអស់ VND500,000 (21 ដុល្លារអាមេរិក) ។ “អ្នករចនា និងសិប្បកររបស់យើងបានធ្វើការយ៉ាងលំបាកក្នុងការរចនា និងបញ្ចប់រូបភាពរបស់កាក់ រយះពេលតែមួយសប្តាហ៍ប៉ុណ្ណោះ ។

យើងកំពុងព្យាយាម ដើម្បីបញ្ចប់ការផលិតកាក់នៅថ្ងៃនេះ ដើម្បីស្វាគមន៍កិច្ចប្រជុំកំពូល ជាប្រវត្តិសាស្រ្ត” ។ មុននេះ សហរដ្ឋអាមេរិក បានចេញកាក់ចំនួន 1000 នៅថ្ងៃទី 23 ខែកុម្ភៈ ដើម្បីប្រារព្ធកិច្ចប្រជុំកំពូលលើកទី 2 នេះ ដែលមានតម្លៃ 100 ដុល្លារក្នុងកាក់នីមួយៗ ។ កាលពីឆ្នាំមុន សេតវិមានបានប្រកាស កាក់មួយផ្សេងទៀត ដើម្បីកត់សម្គាល់ពីជំនួបកំពូល ត្រាំ-គីម លើកដំបូង នៅសឹង្ហបុរី ។

ប្រទេសសឹង្ហបុរី ក៏បានចេញកាក់មាស ដើម្បីអបអរសាទរកិច្ចប្រជុំកំពូល ដែលបានធ្វើឡើង កាលពីខែមិថុនានៅក្នុងប្រទេស ។ (Vietnam News ថ្ងៃទី២៦ ខែកុម្ភៈ)

Facebook Comments
Loading...