លោក គីម ជុនអ៊ុន មកដល់ទីក្រុងហាណូយ ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ

0
92

អន្តរជាតិ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឆ្លងចូលប្រទេសវៀតណាម កាលពីថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ បន្ទាប់ពីធ្វើដំណើរតាមរថភ្លើងយ៉ាងយូរ សម្រាប់ការចូលរួមកិច្ចប្រជុំកំពូល លើកទីពីរ ជាមួយលោក ដូណាល់ ត្រាំ ក្នុងពេលពិភពលោក កំពុងមើលឃើញការរីកចម្រើនជាក់លាក់ លើកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។

បន្ទាប់ពីកិច្ចប្រជុំជាប្រវត្តិសាស្ត្រជាលើកដំបូង នៅក្នុងប្រទេសសឹង្ហបុរី កាលពីខែមិថុនា ដែលបានចេញសេចក្តីថ្លែងការណ៍មួយ មិនច្បាស់លាស់ អំពីឃ្លាំងអាវុធនុយក្លេអ៊ែររបស់គីម ក្រុមអ្នកវិភាគនិយាយថា កិច្ចប្រជុំកំពូលលើកទី 2 នៅក្នុងរដ្ឋធានី ហាណូយ របស់វៀតណាម ត្រូវតែដាក់បញ្ហានុយក្លេអ៊ែរ នៅលើតុកិច្ចប្រជុំ ។

រថភ្លើងព័ណបៃតងរបស់លោក គីម បានចូលទៅក្នុងស្ថានីយ៍ រថភ្លើងខេត្ត Dong Dang របស់វៀតណាម បន្ទាប់ពីការធ្វើដំណើរក្នុងចម្ងាយផ្លូវ 4000គីឡូម៉ែត្រ ប្រើពេលអស់ពីរថ្ងៃកន្លះរុំព័ទ្ធដោយអាថ៌កំបាំង ។ (News Asia ថ្ងៃទី២៦ ខែកុម្ភៈ)

Facebook Comments