សហរដ្ឋអាមេរិក បញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រ តៃវ៉ាន់

0
104

អន្តរជាតិ៖ ក្នុងពេលមានភាពតានតឹងជាមួយចិន
សហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំងពីរគ្រឿង ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃចន្ទទី២៥ ខែកុម្ភៈ នៅពេលដែលយោធាអាមេរិក បានបង្កើនជាញឹកញាប់ ការឆ្លងកាត់ផ្លូវទឹកជាយុទ្ធសាស្ត្រនេះ ទោះបីជាមានការប្រឆាំងពីប្រទេសចិនក៏ដោយ ។

ការវិវត្តន៍នេះ បានកើតមានឡើងខណៈពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក និងចិនមានភាពស្និទ្ធស្នាលយ៉ាងខ្លាំង ចំពោះកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្ម រយៈពេលមួយខែ ដែលបានពន្យឺតកំណើនសេដ្ឋកិច្ចសកលលោក និងបានបង្អាក់ទីផ្សារ ។ ការធ្វើនាវាចររបស់កងទ័ពជើងទឹកអាម៉េរិកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កើតមានឡើងមុនជំនួបកំពូលមួយរវាងលោក ត្រាំ និងលោក គីមជុងអ៊ុន។

កងនាវាចរអាម៉េរិកនៅប៉ាស៊ីហ្វិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នាវាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់បង្ហាញពីការសន្យារបស់សហរដ្ឋអាមេរិកចំពោះការបើកចំហរតំបន់ឥណ្ឌូចិន ប៉ាស៊ីហ្វិក ” ។

នាវាពីរគ្រឿងមានឈ្មោះថា ជានាវាពិឃាត Stethem និងនាវាចម្បាំង Cesar Chavez ។ ច្រកសមុទ្រតៃវ៉ាន់ប្រវែង 180 គីឡូម៉ែត្របំបែកកោះតៃវ៉ាន់ចេញពីប្រទេសចិន។ ទីក្រុងវ៉ាស៊ីនតោនមិនមានទំនាក់ទំនងជាផ្លូវការជាមួយកោះតៃវ៉ាន់នោះទេប៉ុន្តែត្រូវបានចងភ្ជាប់ដោយច្បាប់ដើម្បីជួយការពារកោះមួយនេះដែលជាប្រភពលក់អាវុធដ៏សំខាន់របស់អាមេរិក។

ក្រុងវ៉ាស៊ីនតោនបានលក់អាវុធឲ្យតៃវ៉ាន់បានជាង 15 ប៊ីលានដុល្លារ ចាប់តាំងពីឆ្នាំ 2010 មក។(Reuters ថ្ងៃទី២៦ ខែកុម្ភៈ)

Facebook Comments