រុស្ស៊ីចេញបញ្ជីឈ្មោះ មូលដ្ឋានទ័ពអាមេរិកទាំងអស់ ដែលខ្លួនអាចវាយប្រហារបានតែក្នុងរង្វង់៥នាទី

0
54

ស្ថានីយទូរទស្សន៍រដ្ឋរុស្ស៊ី Russian state TV បានចេញផ្សាយនូវបញ្ជីឈ្មោះ មូលដ្ឋានយោធាអាមេរិកជាច្រើន ដែលទីក្រុងម៉ូស្គួអាចបើកការវាយប្រហារនៅក្នុងករណីចាំបាច់ ហើយថាមីស៊ីលលឿនជាងសំឡេងរបស់រុស្ស៊ីប្រើពេលតែជាង ៥នាទី ប៉ុណ្ណោះអាចកម្ទេចមូលដ្ឋានយោធាទាំងនោះ ។

នៅក្នុងបញ្ជីឈ្មោះរបស់ Russian state TV គោលដៅដែលរុស្ស៊ីព្រមានវាយប្រហារ ក៏មានទាំងមន្ទីរបញ្ចកោណ និងមូលដ្ឋានទ័ព ខេម ដេវីដ (Camp David) ក្នុងរដ្ឋម៉ារីលែនដ៍ (Maryland) ផងដែរ ។

បន្ថែមពីលើនេះ ការចេញបញ្ជីឈ្មោះនេះទៀតសោត កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីចុងសប្ដាហ៍កន្លងបានព្រមានថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួមរួចជា ស្រេចត្រឡប់ទៅរកសម័យវិបត្តិមីស៊ីលនៅគុយបាវិញ ហើយថានឹងវាយប្រហារលើសហរដ្ឋអាមេរិកតែម្ដងបើសិនជា ទីក្រុងវ៉ាស៊ីនតោនហ៊ានដាក់ពង្រាយមីស៊ីលជាថ្មីនៅលើទ្វីបអឺរ៉ុប ។

គួរជម្រាបថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បានផ្ទុះឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រកាសដកសហរដ្ឋអាមេរិក ចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ (INF) ជាមួយទីក្រុងម៉ូស្គូ ដែលមហាអំណាចទាំង ២ បានចុះហត្ថលេខាកាលពីឆ្នាំ១៩៨៧ ក៏ដោយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្រោយពីការដកខ្លួនចេញពីសន្ធិសញ្ញា INF ប្រទេសរុស្ស៊ីបានចាប់ផ្តើមបញ្ចេញអាវុធទំនើបៗ ដែលមិនធ្លាប់មានពីមុនមក ជាពិសេសគឺប្រភេទអាវុធមីស៊ីលនេះតែម្តង។ (Reuters ថ្ងៃទី២៦ ខែកុម្ភៈ)

Facebook Comments
Loading...