កម្ពុជាបង្កើតសហព័ន្ធកីឡាប្រយុទ្ធដៃ

0
482

ភ្នំពេញ៖ កម្ពុជាបានបង្កើតសហព័ន្ធប្រយុទ្ធដៃ(Cambodian Armwrestling Federation)ជាលើកដំបូងព្រមទាំងបានសម្ភោធន៍សហព័ន្ធនេះនៅល្ងាចថ្ងៃទី២៥កុម្ភៈ ។

សហព័ន្ធនេះមានសមាជិកប្រតិបត្តិចំនួន១១រូបដែលក្នុងនោះលោកមាស សារិនជាប្រធានសហព័ន្ធ និងមានអនុប្រធានចំនួន៣រូប លោកប្រាក់ សុជាតិជាអគ្គលេខាធិការដែលអមដោយអគ្គលេខាធិការរងចំនួន២រូប លោកគង់សុភាពជាអគ្គហេរញ្ញិក និងមានអគ្គហេរញ្ញិក១រូប ។

លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង លោកឈុន ចន្ធូអគ្គនាយករងនៃអគគនាយកដ្ឋានកីឡាបានអញ្ជើញជាសាក្សីនៅថ្ងៃសម្ភោធន៍សហព័ន្ធបរយុទ្ធដៃនេះ ។ ជាមួយនឹងការប្រកាសបង្កើត នេះសហព័ន្ធក៏បានបង្ហាញពីរបៀបប្រកួត និង របៀបបំពេញតួនាទីរបស់អាជ្ញាកណ្ដាល ។

កីឡាប្រយុទ្ធដៃ(Arm wrestling)មិនមែនជាប្រភេទកីឡាអូឡាំពិកឡើយតែវាជាប្រភេទកីឡាដែលគេនិយមចូលចិត្តគ្រាន់បើដែរ ។កីឡានេះប្រកួតដោយគិតទៅតាមប្រភេទទម្ងន់ និង អាយុ ។សម្រាប់អ្នកពូកែដៃឆ្វេងប្រកួតជាមួយអ្នកលេងដៃឆ្វេង អ្នកពូកែដៃស្ដាំប្រកួតជាមួយអ្នកលេងដៃស្ដាំ ។

កីឡាប្រភេទនេះជាប្រភេទកីឡាដើម្បីទាំងអស់គ្នា(Sport for All)ដែលមានសហព័ន្ធពិភពលោក(World Arm Wrestling Federation) ។ លើពិភពលោកសព្វថ្ងៃមានប្រទេសជាសមាជិកចំនួន៨១ប្រទេស ។ក្រៅពីសហព័ន្ធពិភពលោកក៏នៅមានសហព័ន្ធទ្វីប ដែលសម្រាប់ទ្វីបអាស៊ីមានសមាជិក២២ប្រទេស ។សហព័ន្ធទ្វីបអាស៊ីមានឈ្មោះថាAsian Arm Wrestling Federation)សម្រាប់ទ្វីបអាស៊ីមានសមាជិកចំនួន២២ប្រទេស ។

សម្រាប់សហព័ន្ធតំបន់អាស៊ីអាគ្នេយ៍ ឬ សហព័ន្ធអាស៊ានមិនទាន់មាននៅឡើយទេ ។ក្នុងតំបន់អាស៊ានទើបតែមានប្រទេសចំនួន៣ប៉ុណ្ណោះដែលលេងកីឡានេះគឺឥណ្ឌូនេស៊ី សឹង្ហបូរី និង ម៉ាឡេស៊ី ។វៀតណាមមានលេងកីឡានេះដែរតែមិនទាន់ធ្វើសមាហរណកម្មទៅក្នុងទ្វីប និង តំបន់ ។ ពេលនេះកម្ពុជាមានសហព័ន្ធនេះដែរហើយ ។

ក្នុងថានៈជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកនោះលោកវ៉ាត់ ចំរើនជូនពរឲ្យសហព័ន្ធនេះមានការរីកចម្រើន និង មានសក្ដានុពលដើម្បីអាចបញ្ចូលទៅក្នុងស៊ីហ្គេមឆ្នាំ២០២៣បាន ។

Facebook Comments