សម្តេចតេជោហ៊ុន សែនកោតសរសេីរស្នាដៃកូនក្មួយដែលជួយទប់ស្កាត់ព័ត៌មានមិនពិត

872

Loading...

ពូសុំអរគុណកូនក្មួយទាំងអស់ ដែលយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ព័ត៌មានមិនពិត (fake news) ដែលព្យាយាមបំពុលដោយក្រុមជនអគតិំមួយចំនួនតូច ក្នុងចេតនាអាក្រក់ផ្សព្វផ្សាយព័ត៌មានបំផ្លាញ សង្គមជាតិយើង។ ពូតែងតែកោតសរសើរកូនក្មួយដែលខិតខំសិក្សាជំនាញបច្ចេកវិទ្យាអាយធី (Information Technology)។ ពូចង់អោយកម្ពុជាក្លាយជាប្រទេសដែលរីកចម្រើនផ្នែកបច្ចេកវិទ្យាស្របទៅនឹងតម្រូវការសង្គម ពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិសព្វថ្ងៃ (E-People & E-government) ហើយពូគាំទ្រអោយមានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើងលើប្រព័ន្ឋអ៊ិនធឺណិតល្បឿនលឿន និងមាន free wi-fi អោយកាន់តែច្រើននៅក្នុងប្រទេសយើង។

ច្បាស់ណាស់ មិនថាតែជំនាញបច្ចេកវិទ្យាមួយទេ គឺគ្រប់ជំនាញទាំងអស់ ក្មួយៗត្រូវតែបន្តសិក្សាស្រាវជ្រាវរៀនសូត្រទៅមុខថែមទៀត ហើយត្រូវមានការប្រយ័ត្នប្រយែងខ្ពស់ក្នុងការប្រើប្រាស់ និងគ្រប់គ្រងអោយបានហ្មត់ចត់ល្អបំផុត។ សូម្បីតែគណនេយ្យហ្វេសប៊ុគពូក៏មានក្រុមជនខិលខូចបានព្យាយាមចូលលួចជាច្រើដងដែរ។

ពូសុំលើកទឹកចិត្ត និងគាំទ្រកូនក្មួយយកជំនាញ និងចំណេះដឹង ជាពិសេសជំនាញបច្ចេកវិទ្យា មកបម្រើកិច្ចការប្រទេសជាតិអោយមានប្រយោជន៍ ចៀសវាងទៅធ្វើអ្វីមួយដែលបំផ្លាញដល់អ្នកដទៃ និងសង្គមជាតិ។ អរគុណក្រុមហ៊ុនហ្វេសប៊ុគដែលបានសហការគ្រប់គ្រងគណនេយ្យហ្វេសប៊ុគរបស់ខ្ញុំមានសុវត្ថិភាពឡើងវិញ និងអរគុណកូនក្មួយទាំងអស់ដែលបានចូលរួមផ្សព្វផ្សាយព័ត៌មានពិតល្អៗអំពីកម្ពុជា៕

Loading...