សិក្ខាសាលាពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងរុស្ស៊ី នៅចំពោះមុខការផ្លាស់ប្តូររបស់សកលលោក

0
42

អន្តរជាតិ៖ កាលពីថ្ងៃទី២៥ ខែកុម្ភៈ សិក្ខាសាលាមួយដែលរយៈពេលពីរថ្ងៃស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងពិភពលោកដែលកំពុងមានការផ្លាស់ប្តូរ ត្រូវបានធ្វើឡើងនៅទីក្រុងហូជីមិញ ដែលជាផ្នែកមួយនៃទិវាឆ្នាំវៀតណាមនៅរុស្ស៊ី និងទិវាឆ្នាំរុស្ស៊ីនៅវៀតណាម ឆ្នាំ ២០១៩ ។

សិក្ខាសាលានេះត្រូវបានសហការរៀបចំឡើង ដោយវិទ្យាស្ថានបណ្ដុះបណ្ដាលការទូតនៃវិទ្យាស្ថាននយោបាយបរទេស និងការសិក្សាយុទ្ធសាស្រ្តរបស់វៀតណាម និងក្លឹបពិគ្រោះយោបល់ Valdai ដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី ហើយដែលព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកជំនាញ និងមន្ត្រីសាធារណៈចូលរួមជាច្រើន។ ការពិភាក្សារបស់ពួកគេត្រូវបានរៀបចំឡើងដោយផ្តោតសំខាន់ទៅលើប្រធានបទនៃកិច្ចការសន្តិសុខនៅតំបន់អាស៊ី កិច្ចសហប្រតិបត្តិការពហុភាគីនៅអាស៊ី និង អឺរ៉ាស៊ី និងទស្សនវិស័យសម្រាប់ឆ្នាំ ២០១៩ នៃទំនាក់ទំនងរវាងវៀតណាម និងរុស្ស៊ី។

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បាននិយាយថា វត្តមាននៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅក្នុងសិក្ខាសាលានេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីសារៈសំខាន់របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់អំពីចំណងទាក់ទងប្រពៃណីយូរអង្វែងរវាងប្រទេសទាំងពីរផងដែរ។

លោកបានគូសបញ្ជាក់ថា វៀតណាម និងរុស្ស៊ីបានចែករំលែកនូវការជឿទុកចិត្តផ្នែកនយោបាយក្នុងកម្រិតខ្ពស់ ការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនាក់ទំនងរឹងមាំនៃកិច្ចការសន្តិសុខ និងការពារជាតិ ព្រមទាំងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយក្នុងវិស័យសង្គម វប្បធម៌ ការអប់រំ និងការ បណ្តុះបណ្តាលផងដែរ។

លោក Son បាននិយាយបន្ថែមថា ក្រោយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពសេដ្ឋកិច្ច អ៊ឺរ៉ាស៊ី និងវៀតណាមបានចូលជាធរមានកាលពីខែតុលា ឆ្នាំ ២០១៦ មក ពាណិជ្ជកម្មរវាងវៀតណាម និង រុស្ស៊ីបានកើនឡើង ៣០ភាគរយជារៀងរាល់ឆ្នាំ ឆ្ពោះទៅរកគោលដៅកំណត់ក្នុងតម្លៃ ១០ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២០។

លោក Lavrov បានឯកភាពជាមួយលោក Son ដោយលោកបាននិយាយថា ទំនាក់ទំនងរវាងរុស្ស៊ី និងអាស៊ាន មានសារៈសំខាន់ណាស់ក្នុងការដោះស្រាយជាមួយនឹងការផ្លាស់ប្តូរជាសកល។

លោកបានផ្តល់អនុសាសន៍ដល់ភាគីនានា ដោយផ្អែកលើកង្វល់រួមរបស់ពួកគេ ដោយត្រូវខិតខំប្រឹងប្រែងក្នុងការបង្កើតយន្តការកិច្ចសហប្រតិបត្តិការ និងសន្តិសុខ ក្នុងការស្វែងរកដំណោះស្រាយដែលអាចនាំឱ្យមានសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងទូទាំងពិភពលោក៕

កាលពីថ្ងៃទី២៥ ខែកុម្ភៈ សិក្ខាសាលាមួយដែលរយៈពេលពីរថ្ងៃស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងពិភពលោកដែលកំពុងមានការផ្លាស់ប្តូរ ត្រូវបានធ្វើឡើងនៅទីក្រុងហូជីមិញ ដែលជាផ្នែកមួយនៃទិវាឆ្នាំវៀតណាមនៅរុស្ស៊ី និងទិវាឆ្នាំរុស្ស៊ីនៅវៀតណាម ឆ្នាំ ២០១៩ ។

សិក្ខាសាលានេះត្រូវបានសហការរៀបចំឡើង ដោយវិទ្យាស្ថានបណ្ដុះបណ្ដាលការទូតនៃវិទ្យាស្ថាននយោបាយបរទេស និងការសិក្សាយុទ្ធសាស្រ្តរបស់វៀតណាម និងក្លឹបពិគ្រោះយោបល់ Valdai ដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី ហើយដែលព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកជំនាញ និងមន្ត្រីសាធារណៈចូលរួមជាច្រើន។ ការពិភាក្សារបស់ពួកគេត្រូវបានរៀបចំឡើងដោយផ្តោតសំខាន់ទៅលើប្រធានបទនៃកិច្ចការសន្តិសុខនៅតំបន់អាស៊ី កិច្ចសហប្រតិបត្តិការពហុភាគីនៅអាស៊ី និង អឺរ៉ាស៊ី និងទស្សនវិស័យសម្រាប់ឆ្នាំ ២០១៩ នៃទំនាក់ទំនងរវាងវៀតណាម និងរុស្ស៊ី។

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បាននិយាយថា វត្តមាននៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅក្នុងសិក្ខាសាលានេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីសារៈសំខាន់របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់អំពីចំណងទាក់ទងប្រពៃណីយូរអង្វែងរវាងប្រទេសទាំងពីរផងដែរ។

លោកបានគូសបញ្ជាក់ថា វៀតណាម និងរុស្ស៊ីបានចែករំលែកនូវការជឿទុកចិត្តផ្នែកនយោបាយក្នុងកម្រិតខ្ពស់ ការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនាក់ទំនងរឹងមាំនៃកិច្ចការសន្តិសុខ និងការពារជាតិ ព្រមទាំងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយក្នុងវិស័យសង្គម វប្បធម៌ ការអប់រំ និងការ បណ្តុះបណ្តាលផងដែរ។

លោក Son បាននិយាយបន្ថែមថា ក្រោយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពសេដ្ឋកិច្ច អ៊ឺរ៉ាស៊ី និងវៀតណាមបានចូលជាធរមានកាលពីខែតុលា ឆ្នាំ ២០១៦ មក ពាណិជ្ជកម្មរវាងវៀតណាម និង រុស្ស៊ីបានកើនឡើង ៣០ភាគរយជារៀងរាល់ឆ្នាំ ឆ្ពោះទៅរកគោលដៅកំណត់ក្នុងតម្លៃ ១០ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២០។

លោក Lavrov បានឯកភាពជាមួយលោក Son ដោយលោកបាននិយាយថា ទំនាក់ទំនងរវាងរុស្ស៊ី និងអាស៊ាន មានសារៈសំខាន់ណាស់ក្នុងការដោះស្រាយជាមួយនឹងការផ្លាស់ប្តូរជាសកល។

លោកបានផ្តល់អនុសាសន៍ដល់ភាគីនានា ដោយផ្អែកលើកង្វល់រួមរបស់ពួកគេ ដោយត្រូវខិតខំប្រឹងប្រែងក្នុងការបង្កើតយន្តការកិច្ចសហប្រតិបត្តិការ និងសន្តិសុខ ក្នុងការស្វែងរកដំណោះស្រាយដែលអាចនាំឱ្យមានសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងទូទាំងពិភពលោក៕

Facebook Comments
Loading...