អាម៉េរិកសន្យាពីការដាក់ទណ្ឌកម្មបន្ថែមទៀត ចំពោះប្រទេសវ៉េណេស៊ុយអេឡា

0
100

អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេសលោក ម៉ិក ពុំពីអូ បាននិយាយកាលពីថ្ងៃអាទិត្យថា អាម៉េរិក នឹង​ដាក់​ទណ្ឌកម្មបន្ថែមទៀត​ទៅលើប្រទេសវ៉េណេស៊ុយអេឡា ចំពេលដែលវិបត្តិនយោបាយ​កំពុង​បន្ត​នៅក្នុងប្រទេសអាម៉េរិកឡាទិនមួយនេះ។

លោក ពុំពីអូ បានប្រព័ន្ធផ្សព្វផ្សាយ CNN ថា នឹងមានការដាក់ទណ្ឌកម្មបន្ថែមទៀត នាពេលខាងមុខនេះ។​ បើតាមខ្ញុំគិត នឹងមានជំនួយមនុស្សធម៌បន្ថែមទៀត ដែលយើងនឹង​ផ្តល់ឱ្យដោយខ្ញុំគិតថា យើងនឹងអាចស្វែងរកមធ្យោបាយផ្សេងៗ ដើម្បីធ្វើឱ្យប្រាកដថា ការ​ទទួល​បាននូវស្បៀងអាហារ នឹងទៅដល់ ប្រជាពលរដ្ឋ ដែលត្រូវការចាំបាច់​ ហើយនឹងធ្វើ….។

លោកបានគូសបញ្ជាក់ថា សកម្មភាពនានាបន្ថែម នឹងត្រូវបានគេពិចារណា ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៃក្រុម​Lima នាថ្ងៃចន្ទនេះ ដែលគឺជាស្ថាប័នការទូតមួយ បានបង្កើតឡើងកាលពីឆ្នាំ២០១៧ ដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។

រដ្ឋមន្រ្តីរូបនេះ មិនបានឆ្លើយបដិសេធលើការប្រើប្រាស់ កងកម្លាំងយោធាប្រឆាំងនឹងប្រទេសវ៉េណេស៊ុយអេឡាដែរ។ លោក ពុំពីអូ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន Fox News ថា រាល់ជម្រើសទាំងអស់ គឺស្ថិតនៅលើតុចរចា យើងធ្វើអ្វីៗដែលចាំបាច់​នឹងត្រូវធ្វើដើម្បីធ្វើឱ្យប្រាកដថា រជ្ជកាលប្រជាធិបតេយ្យ ហើយនឹងធ្វើជាពន្លឺនាពេលអនាគតមួយ សម្រាប់ប្រជាជន វ៉េណេស៊ុយអេឡា។

លោកបានបន្ថែមទៀតថា អាម៉េរិក​អាចនឹងគាំទ្រមេដឹកនាំបក្សប្រឆាំង​វ៉េណេស៊ុយ​អេឡា លោក Juan Guaido ដែលបានប្រកាសដោយខ្លួនឯងថា​ ជាប្រធានាធិបតីបណ្តោះ​អាសន្ន​​នោះ ដោយបានផ្តល់នូវជំនួយមនុស្សធម៌សម្រាប់ប្រជាពលរដ្ឋវេណេស៊ុយអេឡា និង​ជំរុញដល់បណ្តាប្រទេសសម្ព័ន្ធមិត្តជាអន្តរជាតិ​ ដែលកំពុងប្រឆាំងនឹងប្រធានាធិបតី​វេណេ​ស៊ុយ​អេឡា លោក នីកូឡា ម៉ាឌូរ៉ូ នោះ៕

Facebook Comments