ក្រុមបវរកញ្ញាឯកភពផែនដីអន្តរជាតិ ដែលមកពី៦០ប្រទេសនៅលើពិភពលោក បានមកដល់ទឹកដី ខេត្តសៀមរាបហើយ

483

សៀមរាប៖ នាថ្ងៃអាទិត្យ ទី២៤ ខែកម្ភ: ឆ្នាំ២០១៩នេះ ការមកដល់នៃក្រុមបវរកញ្ញាឯកភពផែនដីនេះ ក្រោមការរៀបចំ និងដឹកនាំដោយក្រុមហ៊ុនមីស ផ្លេនិត អុីនធើរណេសិនណល ឯ.ក (Miss Planet International ) ដែលមានលោកស្រីមុឹន ហាលីម៉ាស ជាអគ្គនាយិកា និងមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា (ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ) ។

ពេលមកដល់ខេត្តសៀមរាប តាមកម្មវិធីដែលបានគ្រោងទុកក្រុមបវរកញ្ញា បានចូលរួមដាំកូនឈើទុកជាអនុស្សាវរីយ៍នៅបរិវេណវិទ្យាល័យសម្តេចឪ ក្នុងក្រុងសៀមរាប ដែលសម្តែងពីអត្ថន័យនៃការស្រឡាញ់បរិស្ថានផងដែរ ។

តាមរយៈលិខិតចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្រុមបវរកញ្ញាឯក មកប្រទេសកម្ពុជាគឺដើម្បីចូលរួមការប្រកួតបវរកញ្ញាឯកភពផែនដីអន្តរជាតិលើកទី ១ ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ខាងមុខ ។

ផ្អែកតាមលិខិតនេះដែរ ក្រសួងទេសចរណ៍ ក៏បានរំពឹងយ៉ាងមុតមាំថា តារយៈព្រឹត្តិការប្រកួតបវរកញ្ញាឯកភពផែនដីនេះនឹងបានជួយធ្វើការផ្សព្វផ្សាយទៅដល់អន្តរជាតិអំពីវិស័យទេសចរនៅកម្ពុជា និងសក្តានុពលជាច្រើនទៀតដែលកម្ពុជាមាន ៕