សមត្ថកិច្ចកំពុងធ្វើតេស្តរកសារធាតុញៀនលើមនុស្សទាំងជាង៣០០ននាក់ដែលចាប់ខ្លួនបាននៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់

793

ភ្នំពេញ៖ លោកស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថាពេលនេះការធ្វើតេសទឹកនោមរកសារធាតុញៀន និងធ្វើកំណត់ហេតុទៅលើយុវជនយុវនារីជាង៣០០នាក់ កំពុងតែដំណើរការនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ភាគច្រើន នៃអ្នកទាំងនេះសុទ្ធតែរកឃើញមានសារធាតុញៀននៅក្នុងខ្លួន។

សមត្ថកិច្ចជំនាញ កំពុងមមាញឹកបំពេញការងារនេះ ហើយសន្និសីទកាសែត នឹងធ្វើនៅពេលការងារបញ្ចប់ចំពោះគ្រឿងញៀនគ្រប់ប្រភេទដែលដកហូតបានសរុបទៅមិនតិចជាង៥០គីឡូក្រាមឡើយ៕