ស្រាបៀរកម្ពុជា និងហ្គេនស្បឺត បំផ្លាញលោកបួនអង្គ នៅស្រុកបសេដ្ឋ ..!!

530

ខេត្តកំពង់ស្ពឺ៖ កូននេន៤អង្គត្រូវចៅអធិការ ​ចាប់ផ្សឹក សង្ស័យ​ឆាន់គ្រឿងស្រវឹង​ កាលពីម៉ោង៩និង៣០នាទីយប់​ ថ្ងៃទី១២ ខែកុម្ភ: ឆ្មាំ២០១៩ នៅក្នុងវត្តទួលគ្រួស ដែលស្ថិតនៅភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ​។

លោក​នេន០៤អង្គ បានលួចឆាន់គ្រឿងស្រវឹង ចំនួន​១៤កំប៉ុង {ស្រា​បៀរកម្ពុជា​ និងហ្គេនស្បឺត} នៅក្នុង​កុដិ ក្នុងវត្តទួលគ្រួសតែម្តងមានព្រះនាម ៖ ឈ្មោះ ម៉េង​ កាណៃ អាយុ​១៦ឆ្នាំ រស់នៅភូមិគោកកណ្តាល ឃុំភក្តី ស្រុកបសេដ្ឋ, ឈ្មោះ​ សាយ​ ថង អាយុ​១៤ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបសេដ្ឋ, ឈ្មោះ​ ឡុង​ ឆវ័ន​ អាយុ​១៦ឆ្នាំ នៅភូមិគោកកណ្ដាល​ ឃុំ​ភក្ដី​ ស្រុកបសេដ្ឋ និងទី និងឈ្មោះ​ រុន រ៉ាណា អាយុ​១៨ឆ្នាំរស់នៅភូមិគោកកណ្តាល ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នទាំង០៤អង្គស្នាក់នៅក្នុងវត្តទួលគ្រួសខាងលើ ។

លុះដល់ថ្ងៃទី១៣ ខែ​កុម្ភៈ​ ឆ្នាំ២០១៨ ការិយាល័យធម្មការ​ និងសាសនាស្រុកបសេដ្ឋ​ បានសហការជាមួយចៅអធិការវត្ត​ និងព្រះអនុគណស្រុក​ អនុវត្តតាមវិន័យសាសនា បានផ្សឹកនេនទាំង៤អង្គ បញ្ជូនឮ្យទៅផ្ទះរៀងៗខ្លួន៕