សិស្សានុសិស្សចំនួន ១០១០នាក់នៃវិទ្យាល័យព្រែកស្លៃងបានចូលរួមពិធីផ្សព្វផ្សាយផលប៉ោះពាល់បញ្ហាគ្រោះដោយគ្រឿងញៀននឹងច្បាប់ចរាចរណ៍.. ..!

0
597

កណ្ដាល៖ នៅព្រឹកថ្ងៃ អង្គារ ៨កើតខែបុស្សឆ្នាំច សំរិទ្ឋស័ក ព-ស២៥៦២ត្រូវនឹងថ្ងៃទី ១២ ខែ មករា ឆ្នាំ២០១៩ វេលាម៉ោង ៧:០០នាទី កំលាំងផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង បានចុះផ្សព្វផ្សាយដល់សិស្សានុសិស្សនៅវិទ្យាល័យព្រែកស្លែង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ២ ភូមិ ព្រែកស្លែង ឃុំ ព្រែកស្លែក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ដែលដឹកនាំដោយលោកវរសេនីយ៍ ទោ ឡេង សុខរុន អធិការរងទទួលផែនសណ្ដាប់ធ្នាប់លោក អ៊ុំ សាវឿន នាយកវិទ្យាល័យព្រែកស្លែង លោក អនុសេនីយ៍ ទោ រស់ ភារីន ជានាយផ្នែកសណ្ដាប់ធ្នាប់ស្រុក នាយរងផ្នែក និង មន្រ្តីផ្នែកសណ្ដាប់ធ្នាប់ ១៥នាក់ លោកអនុសេនីយ៍ ឯក មិ ប៊ុនថន ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្លែង និង នាយរងប៉ុស្ដិ៍ និង មន្រ្តីប៉ុស្តិ៍ ៦នាក់លោកគ្រូ-អ្នកគ្រូ នៃវិទ្យាល័យព្រែកស្លែងនឹងបឋមសិក្សាផងដែរចំនួន៧៨នាក់ស្រី ៣២នាក់រួមទាំងសិស្សានុសិស្សចំនួន ១០១០នាក់ស្រី ៥៥១នាក់សរុបរួម ១០៣១នាក់ ស្រី ៥៥១នាក់។

ក្នុងពិធីនេះបានលើកយកប្រធានបទស្ដីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក មួកសុវត្តិភាពនិង កញ្ចក់មើលក្រោយពីរផលប៉ោះពាល់នៃការប្រើប្រាស់គ្រឿងញៀន និង ការជួញដូរគ្រឿងញៀនការសេពគ្រឿងស្រវឹងក្នុងពេលបើកបរ។

នៅចុងបញ្ចប់លោកវរះសេនីយ៍ទោឡេងសុខរុនបានផ្ដាំផ្ញើរដល់អ្នកបើកបររថយន្តអោយចេះយោគយល់គ្នាទៅវិញទៅមកក្នុងពេលបើកបរ ចេះអធ្យាស្រ័យអោយគ្នា គោរពសិទ្ធគ្នា ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អោយមានប្រសិទ្ធភាពខ្ពស់ និង ជូនពរដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូទាំងអស់អោយមានសុខភាពល្អ៕ដោយសនសុភ័ក្ដ

Facebook Comments
Loading...