វាយប្រហារពីអាកាសប្រឆាំង IS ដឹកនាំដោយអាម៉េរិក សម្លាប់ជនស៊ីវិល ៤នាក់នៅស៊ីរីភាគខាងកើត

0
70

អន្តរជាតិ ៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ​ SANA រាយការណ៍ថា ជនស៊ីវិលយ៉ាងហោចណាស់៤នាក់ស្លាប់កាលពីថ្ងៃចន្ទ ដោយការវាយប្រហារពីអាកាសដឹកនាំដោយអាម៉េរិក នៅក្នុងប្រទេសស៊ីរីភាគខាងកើត​ ។

SANA បាននិយាយថា ការវាយប្រហារពីអាកាសបានផ្តោតទៅលើជាយទីក្រុង​បាក់ហ៊ូស ដែលរដ្ឋអ៊ិស្លាម ( IS ) កាន់កាប់ក្នុងទីជនបទភាគខាងកើតនៃខេត្តដែរអាល- ហ្សួរ​ ។ វាជាការវាយប្រហារថ្មីបំផុត នៅក្នុងការវាយប្រហារពីអាកាសជាបន្តបន្ទាប់ដឹកនាំដោយអាម៉េរិកដែលផ្តោតទៅលើតំបន់ដែល IS កាន់កាប់ចុងក្រោយនៅក្នុងតំបន់ទន្លេអឺហ្វ្រាតភាគខាងកើត​ ។

កាលពីថ្ងៃសៅរ៍ កងកម្លាំងប្រជាធិបតេយ្យស៊ីរី ( SDF ) ដែលអាម៉េរិកគាំទ្របានចាប់ផ្តើមធ្វើការវាយប្រហារចុងក្រោយទៅលើ IS នៅក្នុងតំបន់ទន្លេអឺហ្វ្រាតភាគខាងកើត ក្នុងប្រទេសស៊ីរីភាគខាងកើត​ ។

SDF បានស្ថិតនៅក្នុងការវាយកម្ទេចមួយដើម្បីកម្ចាត់ IS ចេញពីតំបន់អឺហ្វ្រាតភាគខាងកើត ចាប់តាំងពីខែកញ្ញា កន្លងទៅ​ ។ SDF ដោយមានការជួយរបស់ ស.រ.អា បានរៀបចំធ្វើឱ្យ IS បរាជ័យនៅក្នុងតំបន់អឺហ្វ្រាតភាគខាងកើត ។

តាមកន្លែងសង្កេតមើលសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាននៅទីក្រុងឡុងឱ្យដឹងថា ជនស៊ីវិលជាង ៣៧.០០០នាក់ ដែលរួមមានទាំងពួកសកម្មប្រយុទ្ធ IS រាប់សឹបនាក់ផងបានភៀសខ្លួនពីតំបន់ដែល IS កាន់​កាប់ចុងក្រោយ ទៅកាន់តំបន់ដែលត្រួតត្រា ដោយ SDF នៅក្នុងតំបន់អឺហ្វ្រាតភាគខាងកើតចាប់តាំងពីខែធ្នូ កន្លងទៅ​ ៕

Facebook Comments
Loading...