សហព័ន្ធប្រដាល់គុនខ្មែររៀបចំសេណារីយោការងារឆ្នាំថ្មី និង ពង្រឹងការប្រមូលផ្ដុំកីឡាថ្នាល

0
183

ភ្នំពេញ: សមាជិកប្រតិបត្តសហព័ន្ធប្រដាល់គុនខ្មែរបានរៀបចំការប្រជុំពិសេសមួយនាថ្ងៃទី១១កុម្ភៈដើម្បីប្រមូលគំនិតពង្រឹងគុណភាពការងារ គុណភាពកីឡាករ គុណភាពនៃការប្រកួត មន្ត្រីបច្ចេកទេសពិសេសការប្រមូលផ្ដុំកីឡាថ្នាល ។ជាមួយនឹងការប្រគលលិខិតតែងតាំងជាផ្លូវការដល់លោកហេង សុឃនជាអនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរនោះសហព័ន្ធបានបែងចែកការងារដល់អនុប្រធានទាំង៣របស់សហព័ន្ធដែលក្នុងនោះលោកឧត្តមសេនីយ៍វ៉ា ស៊ិនភិរម្យ ទទួលបន្ទុកជាប្រធានក្រុមប្រឹក្សាវិន័យ និង ជាប្រធានអនុគណៈកម្មការវិន័យ ។ លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េន ទទួលបច្ចេកទេស និង ជាប្រធានអនុគណៈកម្មការសង្គ្រោះ ។ លោកហេង សុឃនទទួលបន្ទុកឃោសនា ផ្សព្វផ្សាយពត៌មាន និងហិរញ្ញវត្ថុ ។ជាមួយគ្នានេះសហព័ន្ធបានបង្កើតអនុគណៈកម្មការមួយចំនួនដើម្បីជាជំនួយក្នុងកិច្ចការងារដូចជាអគ្គលេខាធិការដ្ឋានដែលមានសមាជិក១០រូបនោះមានលោកម៉ិល កាដូដែលជាអគ្គលេខាធិការសហព័ន្ធជាប្រធាន ។ អនុគណៈកម្មកាវិន័យមានសមាជិក៣រូបនោះមានលោកឯម ហៀងជាប្រធាន ។អនុគណៈកម្មការបច្ចេកទេសចំនួន៩រូបមានលោកមាស សុខគ្រីជាប្រធាន ។ អណុគណៈកម្មការគ្រូបង្វឹកមានលោកទេស សូរជាប្រធាន ។អនុគណៈកម្មការស្រាវជ្រាវ អភិរក្ស និងឃោសនាឲ្ផ្សព្វផ្សាយដែលមានសមាជិក៩រូបនោះមានលោកឧត្តមសេនីយ៍រាជ សុផែនជាប្រធាន ។ អនុគណៈកម្មការហិរញ្ញវត្ថុដែលមានសមាជិក៤រូបនោះមានអ្នកស្រីប៉ឹង សំអាងជាប្រធាន និងអនុគណៈកម្មការសង្គ្រោះដែលមានសមាជិក៣រូបនោះមានលោកគ្រូពេទ្យជឹមផល្លាជាប្រធាន ។អង្គប្រជុំបានឯកភាពគ្នាលើការប្រមូលផ្ដុំកីឡាករថ្នាលដោយនៅក្នុងការជ្រើសរើសនោះត្រូវអញ្ជើញអាណាព្យាបាលរបស់ពួកគេមកជាមួយដើម្បីស្វែងរកការឯកភាពពីពួកគាត់ក្នុងការឲ្យកូនៗរបស់ពួកគាត់មកហ្វឹកហាត់រៀងរាល់ឆ្នាំ ។ កីឡាករថ្នាល់សុទ្ធតែមានអាយុក្រោម១៨ឆ្នាំហើយពួកគេកំពុងតែស្ថិតក្នុងបន្ទុករបស់អាណាព្យាបាលហេតុនេះត្រូវតែមានការយល់ព្រមពីអាណាព្យាបាល ។ ជាគ្នានេះក៏ត្រូវមានការឯកភាពពីគ្រូបង្វឹក និង ក្លិបរបស់ពួកគេដែលកំពុងហ្វឹកហាត់ទៀតផង ។ម៉្យាងវិញទៀតកីឡាករថ្នាលមិនអាចឆ្នាំមនុស្សផ្សេង ហើយឆ្នាំក្រោយមនុស្សផ្សេងនោះទេព្រោះជាកីឡាករត្រៀមសម្រាប់ឆ្នាំ២០២៣ ។ ចំពោះកីឡាជម្រើសជាតិគឺជារឿងផ្សេងគឺនរណាដណ្ដើមបានចំណាត់ថ្នាក់ក្នុងការប្រកួតជើងឯកជាតិអ្នកនោះត្រូវជាប់ជាជម្រើសជាតិ ។

Facebook Comments