បណ្តុះបណ្តាលគ្រូបង្វឹកកីឡាហែលទឹកកម្រិតមូលដ្ឋានថ្នាក់ជាតិ

0
80

ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកី ឡាហែលទឹកកម្រិតមូលដ្ឋានថ្នាក់ជាតិ “National Beginners SwimmingCoachClinic” បានចាប់ផដើមហើយនៅថ្ងៃទី១១កុម្ភៈ ។

តាមការគ្រោងទុកវគ្គបណ្ដុះបណ្ដាលនេះនឹងបញ្ចប់នៅថ្ងៃទី១៣កុម្ភៈ ។ សូមបញ្ជាក់ថាវគ្គនេះបើកឡើងក្រោមគម្រោងថវិការបស់ក្រសួងអប់រំយុវជន និង កីឡា ។

លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹកបានមានប្រសាសន៍ក្នុងពិធីបើកថា វគ្គនេះមានសារសំខាន់ណាស់សម្រាប់គ្រូបង្វឹកហែលទឹកនៅតាមបណ្តាលក្លិបឯកជននានា មន្ទីរអប៉រំកាយ និងកីឡា និងក្លិបហែលទឹកក្នុងបង្ហាត់បង្រៀនកូនសិស្ស ព្រមទាំងអាចជួយជីវិតពីមហន្តរាយនៃការលង់ទឹកទៀតផង។

សម្រាប់វគ្គនេះមានសិក្ខាកាមចូលរួមចំនួន៣០នាក់មកពី៦រាជធានីខេត្ត-ក្រុង រួមមានខេត្តសៀមរាប ខេត្តកោះកុង ខេត្តកែប ខេត្តកំពត ខេត្តកំពង់សោម និងរាជធានីភ្នំពេញ និង វិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ។

លោកបានបន្តថា សហព័ន្ធខ្មែរហែលទឹកបានសំឡឹងឃើញការអភិឌ្ឍន៍វិស័យកីឡាហែលទឹកនៅខេត្តធំចំនួនគឺ ខេត្តសៀមរាបខេត្តព្រះសីហនុនិងខេត្តបាត់ដំបងហើយខេត្តផ្សេងៗទៀតសហព័ន្ធចាប់ផ្តើមនៅក្រោយព្រោះខេត្តទំាងនោះក៏មានសក្តានុពលផ្នែកកីឡាហែលកទឹកដែ។

វគ្គឧទ្ទេសសម្រាប់វគ្គនេះគឺលោកហែម គីរី និង លោកនាង សុរិទ្ធីយ៉ាដែលជាអគ្គលេខាធិការរង ។ វគ្គនេះសិក្សាលម្អិតទៅលើអំណាច និងភារកិច្ចគ្រូបង្វឹក ទីលានហ្វឹកហាត់ និង ប្រកួត មូលដ្ឋានគ្រឹះនៃកីឡាហែលទឹក វិញ្ញាសាហែលទឹក ការអភិវឌ្ឍន៍និងទំនុកចិត្ត ។

បច្ចេកទេសនៃការលោតចូលទឹក ជ្រមុជមុខក្នុងទឹក វិធីប្រើដង្ហើម វិធីធាក់ជញ្ជាំង ការបណ្ដែតខ្លួន របៀបអង្គុយគោះជើង របៀបគោះជើងសេរី របៀបគោះជើងដៃកាន់ក្ដារ បច្ចេកទេសហែលសេរីជាមួយដង្ហើម របៀប ហែលផ្ងារដៃ២ បច្ចេកទេសធាក់ជើង និង ដៃហែលរបៀបកង្កែប របៀបចេញដំណើរ បច្ចេកទេសលោត និង វិធីជាច្រើនទៀត ។

Facebook Comments
Loading...