តុលាការសម្រេចបិទទ្វារខារ៉ាអូខេឡាហ្វីរ៉ាក្រុងប៉ោយប៉ែត ក្រោយពីមានករណីបាញ់បោះ និងកាប់ចាក់រវាងជនជាតិចិននិងខ្មែរ

0
3476

(បន្ទាយមានជ័យ) ៖ ខារ៉ាអូខេយីហោ ឡាហ្វីរ៉ា ត្រូវបានតុលាការខេត្តបន្ទាយមានជ័យបានសម្រេចបិទទ្វារទាំងស្រុង ក្រោយពីរកឃើញថាមានការបាញ់បោះនិងកាប់ចាក់រវាងមនុស្សពីរក្រុមបណ្តាលអោយមានអ្នករងរបួស ដែលហេតុការណ៍បង្កឡើងនៅ ម៉ោង៤ទៀបភ្លឺព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

យោងតាមក្លិបវីដេអូមួយចេញពីកាំម៉ារ៉ាសុវត្តិភាពហេតុការនេះ គេបានឃើញមនុស្សមួយក្រុមមានគ្នាយ៉ាងតិច៨នាក់ប្រដាប់ដោយអាវុធ ដំបង កាំបិតគ្រប់ដៃ ខ្លះបិទមុខដឹកដោយរថយន្តទូរីសមួយគ្រឿងបានសម្រុកចូលទៅក្នុងខារ៉ាអូខេ ហើយបានធ្វើសកម្មភាពវាយទាត់ធាក់ កាប់និងបាញ់ទៅលើមនុស្សមួយក្រុមដែលកំពុងស្ថិតក្នុងខារ៉ាអូខេនោះបណ្តាលបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។

ជនសង្ស័យមួយក្រុមដែរមានគ្នាប្រហែល ០៨នាក់ ដែលមុខសញ្ញាបានកំណត់មានដូចជា : ១.ឈ្មោះ វ៉ាន់ លីន (Mr Wen Lin ) ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិចិន ត្រូវបានឃាត់ខ្លួន ។ ២.ឈ្មោះ លីវ ហាវ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ត្រូវបានឃាត់ខ្លួន ។ ៣.ឈ្មោះ សុខ ស៊ុសាក់ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ ត្រូវបានឃាត់ខ្លួន ។ និងបក្សពួក ០៥នាក់ទៀត ដែលជាបុគ្គលិកបម្រើការក្នុងខារ៉ាអូខេឡាហ្វីរ៉ា បានធ្វើសកម្មភាព វាយជាមួយក្រុមជនជាតិចិនម្ខាងទៀត ដែលមានគ្នា ០៣នាក់ ជាភ្ញៀវចូលច្រៀងនៅខារ៉ាអូខេឡាហ្វីរ៉ា ។សមត្ថកិច្ចបន្តថា : នៅពេលដែលមានសកម្មភាពវាយប្រតាយប្រតប់គ្នានោះ ខាងភាគីម្ចាស់ខារ៉ាអូខេ បានប្រើប្រាស់កាំភ្លើងដែលមិនស្គាល់ម៉ាក បាញ់ទៅលើជនរងគ្រោះម្នាក់ បណ្ដាលអោយរងរបួសត្រង់ភ្លៅ ខាងស្ដាំមួយកន្លែង។

សមត្ថកិច្ចបានរឹបអូស សំបកគ្រាប់ និងក្បាលគ្រាប់ កាំភ្លើង មិនស្គាល់ម៉ាក ចំនួន ០១គ្រាប់ ។ ក្រោយបង្កកម្លាំងអាវុធហត្ថបានចុះទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ភ្លាមៗ១.ឈ្មោះ Wen Lin ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិចិន (ឃាត់ខ្លួន) ២.ឈ្មោះ លីវ ហាវ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន (ឃាត់ខ្លួន) ៣.ឈ្មោះ សុខ ស៊ុសាក់ ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន)។ បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែត ៕

Facebook Comments
Loading...