ស្រាពាងរបស់ជនជាតិគ្រឹងបង្ហាញពីភូមិមួយមានផលិតផលមួយ

0
713

ខេត្តស្ទឹងត្រែង ៖ មន្ទីរទេសចរណ៍បានចាត់ទុកស្រាពាងរបស់បងប្អូន(ជនជាតិគ្រឹង)ជាផ្នែកមួយបំរើឱ្យវិស័យទេសចរណ៍ ព្រោះអាចសន្មត់ថាជាផលិតផលមួយភូមិមួយ តែសូមឱ្យម្ចាស់អ្នកផលិតគិតពីសុវត្ថិភាពផ្នែកសុខភាព ដល់អតិថិជនអ្នកបរិភោគ។

ក្នុងឱកាសចុះពិនិត្យផលិតផលទេសចរណ៍នៅភូមិរាជានុកូលសង្កាត់ ក្រុង ខេត្តស្ទឹងត្រែងនៅថ្ងៃទី១០កុម្ភៈឆ្នាំ២០១៩លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ចាក់ថា៖តាមការឱ្យដឹងពីមន្ត្រីជំនាញ ថា ស្រាពាងច្រើន តែជនជាតិ គួយ- ព្នង -ស្ទៀង- កាវែត-ចារាយ-ខោល-នឹងជនជាតិគ្រឹងប្រើប្រាស់នៅក្នុងពិធីសែនព្រេនឡើងអ្នកតា- បុណ្យកំសាន្តភូមិ-ឬពិធីសែន ដូនតាក្នុងពិធីរៀបការកូន-ដើម្បីសុំសេចក្តីសុខចំរើន បើនៅក្នុងវង្សសិល្បៈគេនិយមហៅថា(កាប់ក្របីផឹកស្រា)។

លោកបញ្ជាក់ថា៖ទាំងនេះក៍ជាផ្នែកមួយទៀតបានចូលរួមចំណែកលើកស្ទួយទៅលើវិស័យទេសចរណ៍ផងដែរ នៅពេលដែលស្រាពាងមានអតិថិជននឹងភ្ញៀវទេសចរបានគាំទ្រនូវផលិតផលនេះ។ ប៉ុន្តែដើម្បីរក្សានូវសុខភាពរបស់ប្រជាពលរដ្ឋក៍ដូចជាភ្ញៀវទេសចរស្គាល់ចង់ភ្លក់អីនឹងសូមម្ចាស់អ្នករៀបចំធ្វើម៉េចគិតគូពិសុវត្ថិភាព. ជាការចូលរួមចំណែកធ្វើឱ្យជីវភាពគាត់ដែលជាកូនចៅជនជាតិភាគតិចធ្វើឱ្យជីវាភាពល្អទៅងនាគត។

អ្នកស្រីមានដាវីជនជាតិគ្រឹងនៅសង្កាត់ស្ទឹងត្រែង អ្នកផលិតស្រាពាងបានអះអាងថា៖ ការផលិតស្រានេះក្រុមគ្រួសារអ្នកស្រីបានចេះ តបីដូនតាមក ព្រោះបងប្អូនជនជាតិ តែងយកស្រាប្រភេទនេះដាក់ក្នុងពិធីសែនព្រេន ទៅតាមទំលាប់ពីចាស់ទំជនជាតិតរៀងមក។ តែពេលនេះនាងខ្ញុំផលិតវាច្រើនដើម្បីលក់ដើម្បីថែរក្សាអភិរក្សស្រពាងរបស់ជនជាតិ របស់នាងខ្ញុំនេះរហូតទៅមុខទៀតដើម្បីកុំឱ្យវាបាត់បង់បើសិនជាយើងគ្មានការអភិរក្សទេវានិងបាត់បង់នៅថ្ងៃណាមួយជាមិនខានទេ។

លោកជាហាក់អ្នកលក់ស្រាពាងនេះដែរបានគាំទ្រចំពោះការគំនិតដ៍ល្អនេះ ព្រោះផលិតផលស្រាពាងបច្ចុប្បន្នបានជួយកែប្រែជីវភាពរស់នៅរបស់យើងបាន ហើយផលិតផលនេះមានការបញ្ជាទិញខ្លះៗហើយ ដែលជាការលើកទឹកចិត្តឱ្យបងប្អួនជនជាតិកាន់តែរក្សាបាននៅប្រពៃណីបន្តទៀត៕

Facebook Comments
Loading...