ខឹងឪពុកម្តាយស្តីបន្ទោស សម្រេចចិត្តទៅ លោតទឹកសំលាប់ខ្លួនបញ្ចប់ជីវិតដោយហ្មងសៅ

0
646

ខេត្តត្បូងឃ្មុំ៖ នារីវ័យក្មេងចិត្តខ្លាំង ជាសិស្សសាលាម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតយ៉ាងតក់ក្រហល់ ដោយលោតទឹកធ្វើអត្តឃាតសំលាប់ខ្លួនទាំងក្តីសោកសៅ នៅវេលាម៉ោង12នឹង10នាទី ថ្ងៃទី10 ខែកុម្ភះ ឆ្នាំ2019 នៅចំណុចស្រះទឹកចំការម្រេច របស់ឈ្មោះអ៊ា សារី ស្ថឹតនៅខាងកើតភូមិ37 ចំងាយ600ម៉ែត្រ ពីឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

បើតាមការឱ្យដឹងពីនគរបាលជំនាញស្រុកពញាក្រែកថា ជនរងគ្រោះមានឈ្មោះ ថុល ស្រីនាង ភេទស្រីអាយុ14ឆ្នាំ មានមុខរបរជាសិស្សនៅភូមិ37 ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានខឹងនឹងឪពុកម្តាយនិយាយស្តីបន្ទោស ហើយបានអប់រំណែនាំខ្លួន ។ លុះពេលទៅបេះម្រេចនៅចំណុចខាងលើបានលោតទឹកស្រះជំរៅ4ម៉ែត្រ ដើម្បីសំលាប់ខ្លួនរហូតបានសម្រេច ។ ហើយបើតាមការបំភ្លឺពីឈ្មោះ នី នុតភេទស្រីអាយុ15ឆ្នាំ នៅភូមិជាមួយគ្នាដែលទៅបេះម្រេចជាមួយជនរងគ្រោះបានបញ្ជាក់ថា នៅពេលកំពុងបេះម្រេចសុខៗស្រាប់តែជនរងគ្រោះ ថុល ស្រីនាងបានដើរទៅឈរមាត់ស្រះហើយលោតចូលទឹកស្រះលិចបាត់ ពេលនោះខ្លួនបានហៅអ្នកមើលគោអោយជួយហើយបានរត់ទៅប្រាប់ឪពុកជនរងគ្រោះមកជួយរាវរករហូតដល់ម៉ោង2រសៀលថ្ងៃដដែលទើបរកសាកសពឃើញ ។

ផ្អែកតាមការពិនិត្យសាកសពរបស់សមត្ថកិច្ចផ្នែកជំនាញបច្ចេកទេស កំលាំងប៉ុស្តិ៍ និងលោកមេភូមិ37 បានឃើញនិងសន្និដ្ឋានថា សាកសពពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ពុំមានពាក់ពន្ធនឹងករណីឃាដកម្មឡើយ។

សមត្ថកិច្ចជំនាញ ក្រោយពីពិនិត្យសាកសពរួច បានប្រគល់សពជូនលោក អ៊ា សារី ដែលត្រូវ ជាឪពុកជនរងគ្រោះយកទៅធ្វើបុណ្យតាមលក្ខណៈប្រពៃណី ៕

Facebook Comments
Loading...