សហព័ន្ធប្រដាល់សាកលកម្ពុជាចាប់ដៃជាមួយក្លិបប្រដាល់ដ៏ធំមួយរបស់ជប៉ុន

181

Loading...
ភ្នំពេញ: សហព័ន្ធប្រដាល់សាកលកម្ពុជាពេលនេះបានចាប់ដៃជាមួយក្លិបប្រដាល់ដ៏ធំមួយរបស់ជប៉ុនគឺក្លិប Motohashi Boxing Gym ។

ជាមួយនឹងការចាប់ដៃគ្នានេះនាព្រឹកថ្ងៃទី១០កុម្ភៈលោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េនប្រធានសហព័ន្ធប្រដាល់សាកលកម្ពុជា និង លោក Motohashi Yukiharu ដែលជាប្រធានក្លិបប្រដាល់ Motohash iBoxing Gym បានចុះអនុស្សារណៈយោគយល់គ្នា(MOU)ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ប្រដាល់សាកលកម្ពុជា និង ក្លិបប្រដាល់សាកល Motohashi Boxing Gymនាទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ពិធីចុះហត្ថលេខានេះធ្វើឡើងដោយមានការចូលរួមពីសំណាក់លោកYumi Susuki លេខាទី ១ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និង សមាជិកប្រតិបត្តិរបស់សហព័ន្ធប្រដាល់សាកលកម្ពុជា ។

MOU ដែលមានតម្លៃរយៈពេល៥ឆ្នាំនេះកម្ពុជានឹងប្រើវាដើម្បីពង្រីកសមត្ថភាពប្រដាល់សាកលកម្ពុជារយៈពេលវែងគឺរហូតដល់ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ។ ការបណ្ដុះបណ្ដាលគ្រូបង្វឹកការបញ្ជូនអ្នកប្រដាល់ជប៉ុនមកប្រកួតសាកល្បងសមត្ថភាពជាមួយអ្នកប្រដាល់កម្ពុជា ការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ។

លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េនបានអះអាងថាសម្រាប់ស៊ីហ្គេមលើកទី៣០នាចុងឆ្នាំ២០១៩នៅប្រទេសហ្វីលីពីន សហព័ន្ធនឹងបញ្ជូនអ្នកប្រដាល់មួយចំនួនទៅហ្វឹកហាត់នៅប្រទេសជប៉ុនហើយបន្ទាប់មកឲ្យពួកគេបន្តដំណើរទៅស៊ីហ្គេមតែម្ដង ។

នៅពេលរដូវប្រមូលផ្ដុំកីឡាជម្រើសជាតិមកដល់សហព័ន្ធនឹងពិភាក្សាជាមួយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងក្រសួងអប់រំយុវជន និង កីឡាអំពីការបញ្ជូនពួកគេទៅហ្វឹកហាត់នៅជប៉ុន ។ សហព៧ន្ធក៏គិតគូពីឆ្នាំ២០២១ និងពិសេសឆ្នាំ២០២៣តែម្ដង ។

ជាមួយនឹងការចុះMOU នេះក្លិបប្រដាល់ Motohashi Boxing Gymបានផ្ដល់ប្រាក់ជាទ្រនាប់ដៃសម្រាប់ជួសជុលអគារប្រដាល់ និង សង្វៀនប្រដាល់សាកលចំនួន២.០០០ដុល្លា ព្រមទាំងសម្ភារៈហ្វឹកហាត់មួយចំនួនធំដល់សហព័ន្ធប្រដាល់សាកលកម្ពុជាទៀតផង ។

Loading...

Loading...