ក្រសួងមហាផ្ទៃដណ្ដើមបានមេដាយមាសគ្រប់វិញ្ញាសាទាំងអស់

0
79

ភ្នំពេញ: ការប្រកួតកីឡាសូហ្វតិន្នីសដណ្ដើមពានរង្វានសម្ដេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើកទី៦ដែលចាប់ផ្ដើមពីថ្ងៃទី៨មកនោះបានបញ្ចប់ហើយនៅថ្ងៃទី១០កុម្ភៈ ។

ការប្រកួតនេះមានសមាគម-ក្លិបចំនួន៧ចូលរួមដែលក្នុងនញមានសមាគមក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ក្រសួងការពារជាតិ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង អង្គការមិត្តសម្លាញ់ និងក្លិបជប៉ុនដែលមានកីឡាករចំនួន៥៣រូប និង កីឡាការិនីចំនួន២៥រូប ។

វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន៧គឺវិញ្ញាសាឯកត្តជនបុរស (Men’s Single) វិញ្ញាសាឯកត្តជននារី (Women’s Single) វិញ្ញាសាវាយគូបុរស វិញ្ញាសាវាយគូនារី វិញ្ញាសាវាយគូបុរសអក្សរ-ខវិញ្ញាសាឯកត្តជនយុវជនអាយុក្រោម១៨ឆ្នាំ និងវិញ្ញាសាវាយគូយុវជនអាយុក្រោម១៨ឆ្នាំ ។

លោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងអនុប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និង ជាប្រធានអង្គភាពកីឡានគរបាលជាតិបានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួត និង បំពាក់មេដាយដល់ជ័យលាភី ។

ក្នុងចំណោមវិញ្ញាសាទាំង៧ដែលដាក់ឲ្យប្រកួតនេះក្រសួងមហាផ្ទៃប្រមូលយកមេដាយទាំងអស់តែម្ដង ឯមេដាយប្រាក់ក្រសួងមហាផ្ទៃដណ្ដើមបាន៥គ្រឿង និងសំរិទ្ធ៥គ្រឿងបន្ថែមទៀត ។ អគ្គស្នងការនគរបាលជាតិដណ្ដើមបានមេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង ។ ក្រសួងការពារជាតិដណ្ដើមបានមេដាយសំរិទ្ធចំនួន២គ្រឿង ខេត្តកំពង់ស្ពឺដណ្ដើមបានមេដាយសំរិទ្ធ២គ្រឿង និងក្លិបជប៉ុនដណ្ដើមបានមេដាយសំរិទ្ធ១ គ្រឿង ។

Facebook Comments
Loading...