ក្មេងស្រីអាយុ៦ឆ្នាំកើតមហារីកតំណាក់កាលចុងក្រោយស្រមៃចង់ក្លាយជាប៉ូលីស!

0
224

សហរដ្ឋអាមេរិក ៖ កុមារី Abigail Arias អាយុ៦ឆ្នាំមកពីរដ្ឋតិចសាស់ សហរដ្ឋអាមេរិច កើតជំងឺមហារីគ្រលៀនតាំងពីក្មេងឬហៅថាជំងឺ (Wilms’ tumor) ដែលជាមហារីកមួយប្រភេទតែងកើតលើកុមារ។ ពេលនេះក្រុមគ្រួសារនាង ទើបបានទទួលដំណឹងអាក្រក់ពីក្រុមគ្រូពេទ្យថាអការៈជំងឺមហារីកនាង ស្ថិតក្នុងតំណាក់ចុងក្រោយហើយ។

ដូច្នេះកាលពីថ្ងៃទី៧កុម្ភះនេះស្ថានីយប៉ូលីសមួយក្នុងរដ្ឋតិចសាស់ បានរៀបចំធ្វើពិធីអោយកុមារី Abigail Arias ស្បថចូលតំណែងជាប៉ូលីសដើម្បីបានបម្រើប្រជាជនតាមការស្រមៃរបស់នាងពេលធំឡើង៕

Facebook Comments
Loading...