ការប្រកួតប៉មមនុស្សខ្ពស់ជាងគេនៅអេស្ប៉ាញ

0
114

បរទេស ៖ ជារៀងរាល់ឆ្នាំ នៅក្នុងតំបន់ Tarragone នៃភាគពាយ័ព្យប្រទេសអេស្ប៉ាញ នៅខែ តុលា មានការប្រកួត«ប៉មមនុស្ស» ខ្ពស់ជាងគេ ។

នេះជាការប្រកួតដែលត្រូវបានបង្កើតឡើងតាំងពីសតវត្សរ៍ទី ១៩ ដោយប្រជាជនតំបន់កាតាឡូញ ហើយ ដែលបច្ចុប្បន្ននេះត្រូវបានអង្គការយូនេស្កូចាត់បញ្ចូលក្នុងមរតកវប្បធម៌អរូបីពិភពលោកនាឆ្នាំ ២០១០ ។

ប៉មមនុស្សដែលខ្ពស់ដាច់គេ គឺនៅឆ្នាំ ២០១៥ ដែលមានមនុស្សឈរជាន់គ្នា ១០ ថ្នាក់ និង មានកំពស់ស្មើនឹងអគារ ៥ ជាន់ ។ គេបានគណនាថា ក្នុងកំពស់នេះ អ្នកនៅខាងក្រោមត្រូវទទួលទ្រទំងន់ ១០ តោន (គេបានប្រើមនុស្ស ៧៥០ នាក់នៅថ្នាក់ក្រោមបំផុត) ៕

Facebook Comments
Loading...