ស្ពានស្ទឹងបត់ថ្មីត្រូវបានសាងសង់រួចជាស្ថាពរហើយ

0
691

ខេត្តបន្ទាយមានជ័យ ៖ តាមប្រភពពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានអោយដឹងថា ស្ពានអន្តរជាតិមួយខ្សែថ្មីដែលបានសាងសង់រយះពេល ជិត១៦ខែ មានបណ្តោយប្រវែង ៦២០ម៉ែត្រ ទទឹង ១៧ម៉ែត្រ ឥលូវរួចរាល់ជាស្ថាពរហើយ ។

ស្ពាននេះហៅថាជាស្ពានអន្តរជាតិស្ទឹងបត់ តភ្ជាប់ពីប្រទេសថៃមកប្រទេសកម្ពុជា គឺស្ថិតនៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ស្ពានស្ទឹងបត់ថ្មីនេះគឺជាថវិកាជំនួយពីប្រទេសថៃ ហើយអាចសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗ។ទោះជាយ៉ាងណាក័ដោយមិនការបញ្ជក់ពីថវិកានៃការសាងសង់ដែរ៕

Facebook Comments
Loading...