វិធីដោះស្រាយទឹកប្រើប្រាស់ក្នុងពន្ធនាគារខេត្តឧត្តរមានជ័យ

0
761

ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរខេត្តជាអ្នកចេញទឹកស្អាតមួយថ្ងៃ១០ម៉ែត្រគីបឯក្រសួងធនធានទឹកជាអ្នកចេញឡានសម្រាប់ដឹកទឹក ដើម្បីដោះស្រាយបញ្ហាខ្វះទឹកសម្រាប់ប្រើនៅក្នុងពន្ធនាគារខេត្តឧត្តរមានជយ័ និង ជំហានបន្តគឺជីកស្តារស្រះទំហំជាងមួយហិកតានៅជិតនោះដែលអាចរក្សាទឹកទុកយ៉ាងហោចណាស់បានមួយលានម៉ែត្រគូបសម្រាប់ប្រើទាំងនៅក្នុងពន្ធនាគារនិងអ្នកភូមិជិតខាងនោះ។

បញ្ហាខ្វះទឹកប្រើនៅក្នុងពន្ធនាគារកន្លងទៅត្រូវបានដោះស្រាយដោយអាជ្ញាធរខេត្ត ដោយដឹកតាមរថយន្ពក្នុងមួយថ្ងៃពីរជើងនិងចុងក្រោយបង្កើនដល់បួនជើងពីស្រះទឹករបស់អ្នកភូមិដែលស្ទើរតែរីងជិតអស់ហើយដែរនៅជិតនោះ ដោយហេតុនេះហើយទើបក្រុមការងារសម្រេចទៅយកទឹកស្អាតមកប្រើនៅក្នុងពន្ធនាគារនេះវិញ។ នេះបើតាមឯកឧត្តម ចាន់យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិង ឯកឧត្តមប៉ែន កុសល្យ អភិបាលខេត្តឧត្តមានជយ័បានប្រាប់ឲ្យដឹងនៅដឹងនៅថ្ងៃទី៩ខែកុម្ភៈនេះ៕

Facebook Comments