អាជ្ញាធរថៃរឹតបន្តឹងរថយន្តដែលបញ្ចេញផ្សែងហួសពីកម្រឹតស្តង់ដា

0
91

ក្រៅពីបិទរោងចក្រ ៦០០ កន្លែង ក្រសួងដឹកជញ្ជូនដីគោកថៃបានសហការជាមួយនគរបាលចរាចរណ៍ ដាក់ប៉ុស្តិ៍ត្រួតពិនិត្យយានយន្តដើម្បីពិនិត្យកំរិតផ្សែងដែលបានបញ្ចេញថែមទៀត ។

មកដល់បច្ចុប្បន្ននេះ អាជ្ញាធរបានឃាត់រថយន្តតូចធំចំនួនជាង ១ ម៉ឺនគ្រឿងដែលកំរិតបញ្ចេញផ្សែងមានលើសពីស្តង់ដាអនុញ្ញាត ។ ម្ចាស់រថយន្តទាំងនេះ នឹងត្រូវពិន័យចាប់ពី ៥ ពាន់ ដល់ ៥ ម៉ឺនបាត ចំពោះរថយន្តក្រុង និង ១ ០០០ បាត ចំពោះរថយន្តធុនតូច – កាសែតបាងកកប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី ៨ កុម្ភៈ ២០១៩ ៕

Facebook Comments
Loading...