ព្រលឹងចុងសក់!យន្តហោះណ័រវ៉េ ស្រូតចុះវិញបន្ទាន់ព្រោះមានគម្រាមបំផ្ទុះគ្រាប់

0
85

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយអោយដឹងថា នៅថ្ងៃទី៧កុម្ភះ នេះយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរ Norwegian ជើងហោះហើរលេខ DY4321 ផ្ទុកអ្នកដំណើរ១៦៩នាក់ហោះពីណ័រវ៉េឆ្ពោះទៅទីក្រុងងនីសប្រទេសបារាំង បានសម្រេចចិត្តចុះចតបន្ទាន់ នៅព្រលានមួយក្បែរក្រុងស្តុកហូមប្រទេសស៊ុយអែតដោយសុវត្ថិភាពបន្ទាប់ពីពីឡុតបានទទួលការគម្រាមដាក់គ្រាប់បែកបំផ្ទុះលើយន្តហោះ។

ក្រុមហ៊ុនអាកាសចរ Norwegian បានចេញសេចក្តីថ្លែងការណ៍ថា មានការគម្រាមបំផ្ទុះគ្រាប់បែកលើជៅងហោះហើរ DY4321 ពិតមែន ប៉ុន្តែមិនផ្តល់ពត៌មានលំអិតទេ៕

Facebook Comments
Loading...