ផ្អើលទាំងយប់ បុរសម្នាក់ជាអ្នករត់ម៉ូតូ រ៉ឺម៉ក ( tuk tuk) ធ្លាក់លូស្លាប់ដោយមិនដឹងមូលហេតុ

565

ខេត្តសៀមរាប ៖ តាមសេចក្តីរាយការណ៍បានអោយដឹងថា បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ បត់ក បែកមុខប្រលាក់ឈាម ពេញមុខ និងដងខ្លួនមើលសឹងមិនយល់ គួរអាសូរនិងគួរអោយរន្ធត់ក្នុងលូជាមួយរឺម៉កកង់បី ជនរងគ្រោះត្រូវគេសន្និដ្ឋានថាស្លាប់ដោយស្រវឹងបន្ទាប់មកជិះម៉ូតូរឺម៉កកង់បី(Tuk Tuk)ធ្លាក់លូ ដោយខ្លួនឯង ទោះជាយ៉ាងណានេះគ្រាន់ជាការសន្និដ្ឋានប៉ុណ្ណោះ (គេថាជាឧបទ្ទវហេតុ ) ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជាង១១យប់ថ្ងៃ ០២ កុម្ភះ ២០១៩ តាមបណ្តោយផ្លូវកូរ៉េឆ្ពោះទៅផ្សារភូមិភាគ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ។

ជនរងគ្រោះត្រូវគេស្គាល់ថាមានឈ្មោះ កែវ ស៊ាងអ៊ឹម ភេទ ប្រុស អាយុ ៣៨ឆ្នាំមុខរបររត់ម៉ូតូកង់បី ។ បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចជំនាញពិនិត្យ កោសល្យវិច្ឆ័យហើយប្រគល់អោយគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ទោះជាយ៉ាងណាក៍ដោយមជ្ឈដ្ឋានសង្គមមើលឃើញថា ប្រព័ន្ធលូ មាត់លូ ចិញ្ចើមផ្លូវ នៅក្មុងក្រុងសៀមរាបទាំងមូល មិនសូវមានអាជ្ញាធរយកចិត្តទុកដាក់ទេ ៕