អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ១១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

917

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ កម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ១១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងក្រាមពណ៍សថ្លា ០៨កញ្ចប់(ប្រភេទម៉ាទឹកកក)។

១/ ឈ្មោះ ណុយ ម៉ាត់លី ហៅលីលី ភេទប្រុស អាយុ ២៤ឆ្នាំ ,២/ ឈ្មោះ មិន សីហា ហៅញ៉ ភេទប្រុស អាយុ ១៩ឆ្នាំ ,៣/ ឈ្មោះ មិន ការ៉ូ ភេទប្រុស អាយុ ២៥ឆ្នាំ ,៤/ ឈ្មោះ ហុង វេងឈៀង ភេទប្រុស អាយុ ១៨ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួនបានកាលពីវេលាម៉ោង២០:០៥នាទី នៅចំណុច បន្ទប់ជួលគ្មានលេខ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

៥/ ឈ្មោះ ឡេង កៅឡាយ ភេទប្រុស អាយុ ២៥ឆ្នាំ ,៦/ ឈ្មោះ សុខ ពិទូ ភេទប្រុស អាយុ ២៦ឆ្នាំ ,៧/ ឈ្មោះ រស់ ណារិទ្ធ ភេទប្រុស អាយុ ៣៧ឆ្នាំ ,៨/ ឈ្មោះ មឿន ជា ភេទប្រុស អាយុ ៣៧ឆ្នាំ ,៩/ ឈ្មោះ កង អូន ភេទប្រុស អាយុ ២០ឆ្នាំ ,១០/ ឈ្មោះ ខន សុខា ភេទប្រុស អាយុ ១៩ឆ្នាំ ,១១/ ឈ្មោះ សុខ ពៅ ភេទប្រុស ត្រូវបានកម្លាំងមូលដ្នានអាវុធហត្ថខណ្ឌឬស្សីកែវ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១១:០០នាទី នៅចំណុច ភូមិផ្សារតូច ក្រុម៤ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។