ក្រសួងការពារជាតិ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះការអំពាវនាវរបស់ទណ្ឌិត សម រង្ស៉ី

987

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះ ដោយប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះការអំពាវនាវរបស់ ទណ្ឌិត សម រង្ស៉ី មេចលនាសង្រ្គោះជាតិឲ្យកងទ័ពងើបប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់។

តាមសេចក្តីថ្លែងការណ៍ចេញដោយអ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ បានអំពាវនាវដល់ជនរួមជាតិទាំងអស់ កុំជឿតាមការញុះញង់របស់ទណ្ឌិត សម រង្ស៉ី ហើយប្រកាសថា រាល់សកម្មភាពណាដែលគាំទ្រទៅនឹងការអំពាវនាវរបស់ទណ្ឌិត សម រង្ស៉ី គឺជាអំពើខុសច្បាប់ ដែលកងទ័ពត្រូវបង្រ្កាបដាច់ខាត ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសន្តិភាពជូនជាតិមាតុភូមិ។