សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះទៅខេត្តកំពត ជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១ម៉ឺននាក់

1033

(ភ្នំពេញ)៖ ភារកិច្ចជានាយករដ្ឋមន្ត្រីដែលជាអ្នកទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាជាតិ និងប្រជាជន បានធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន មានកម្មវិធីការងារជាប់ជាហូរហែទាំងក្នុង និងក្រៅប្រទេស។ ពេញមួយសប្តាហ៍ទី៣ នៃខែមករា ឆ្នាំ២០១៩នេះ នាយករដ្ឋមន្ត្រីនៃកម្ពុជាមានកម្មវិធីជាប់ហូរហែ។ ក្រោយបញ្ចប់ទស្សនកិច្ច៤ថ្ងៃនៅប្រទេសចិនកាលពីថ្ងៃទី២៣ ខែមករាម្សិលមិញ, ដោយថ្ងៃទី២៤ ខែមករា អញ្ជើញជាអធិបតីអបអរសាទរខួប ២០ឆ្នាំថ្ងៃកំណើតបញ្ជាការដ្ឋានកងទ័ពជើងពេលព្រឹក និងពេលរសៀលជួបភ្ញៀវបរទេស។

បើទោះបីត្រូវមមាញឹកនឹងការងារក្រៅប្រទេស និងក្នុងរាជធានីភ្នំពេញរយៈពេល៥ថ្ងៃជាប់គ្នាទៅហើយ តែដើម្បីការងារជាប្រយោជន៍របស់កម្មករ និយោជិត ក៏ដូចជាវិស័យឧស្សាហកម្មរបស់កម្ពុជានោះ នៅថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បន្តហោះទៅកាន់ខេត្តកំពតថែមទៀត ដើម្បីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២។ ជំនួបនៅព្រឹកថ្ងៃនេះ គឺជាជំនួបលើកទី២សម្រាប់ឆ្នាំ២០១៩។

ពិធីជួបសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន និងកម្មករ និយោជិតនៅព្រឹកថ្ងៃនេះ ប្រារព្ធធ្វើឡើងនៅរោងចក្រ POU CHEN Cambodia CO., LTD ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត៕