រួសរាន់ឡើង! ចាប់ពីថ្ងៃទី១ខែកុម្ភៈតទៅ សមត្ថកិច្ចនឹងចាប់ផ្តើមចុះពិនិត្យ​ការបង់ពន្ធយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០១៨​

1040

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ បានសេច​ក្ដីជូនដំណឹង ស្ដីពីការចុះពិនិត្យការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០១៨ នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩តទៅ។

ក្នុងករណីម្ចាស់យានយន្តខកខាន មិ​នបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០១៨​កន្លងទៅ សូមមេត្តារួសរាន់ ​ទៅប្រកាសបង់ពន្ធ និងបង់ប្រាក់ផាកពិន័យតាមច្បាប់ជាធរមាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅសាខាធនាគារកាណាឌីយ៉ា ក.អ ឬនៅសាខាធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅសាខាធនាគារវឌ្ឍនៈ ឬនៅសាខាធនាគារកម្ពុជាសាធារណៈ៕​